ប៉ាគីស្ថាន៖អ្នកវាយប្រហារប្រដាប់អាវុធម្នាក់បន្លំខ្លូនជាអ្នកជំងឺធ្មេញ បានសម្លាប់បុរសម្នាក់ និងរបួសមនុស្សពីរនាក់ទៀតនៅឯគ្លីនិកមួយក្នុងទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

អ្នកទាំងបីជាជនជាតិចិន-ប៉ាគីស្ថានពីរនាក់ ហើយបានបើកគ្លីនិកធ្មេញក្នុងតំបន់នេះអស់រយៈពេលជាយូរមកហើយ។ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនវាយប្រហារដែលស្ថិតក្នុងវ័យ 30 ឆ្នាំ នៅក្នុងឧប្បត្តិហេតុកាលពីថ្ងៃពុធ។

ក្នុងនោះ ប៉ូលីសបានកំណត់អត្តសញ្ញាណជនរងគ្រោះថា Ronald Chow ដែលធ្វើការជាជំនួយការទន្តបណ្ឌិត Richard Hu អាយុ ៧៤ ឆ្នាំ និងប្រពន្ធរបស់គាត់ Margaret អាយុ ៧២ ឆ្នាំ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ប្តីប្រពន្ធនេះបានរងរបួសនៅក្នុងការបាញ់ប្រហារ ហើយកំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ