ហ្វីលីពីន៖ ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី៩ ខែមករានេះ តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាម USGS គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយ ៧០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីក្រុង Sarangani នៃកោះ Mindanao។


សូមរំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២៣ គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ ក៏ធ្លាប់វាយប្រហារលើកោះ Mindanao ផងដែរ ដោយនៅពេលនេះបានបង្ខំឱ្យមាន ការប្រកាសអាសន្នពីរលកស៊ូណាមិរយៈពេលខ្លី និងបានសម្លាប់មនុស្សយ៉ាងហោច ៣នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ