ហ្វីលីពីន៖ប្រទេសហ្វីលីពីនទទួលរងព្យុះទីហ្វុង Noru បោកបក់ពាសពេញតំបន់ភាគខាងជើ ងនៃប្រទេស ដែលបណ្តាលឱ្យអ្នកជួយសង្គ្រោះ ៥ នាក់បានស្លាប់ ក្នុងនោះមានទឹកជំនន់ និងដាច់ចរន្តអគ្គិសនី ប៉ុន្តែបានធ្វើឱ្យរដ្ឋធានីនេះមិនមានការខូចខាត។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

ព្យុះNoru ដែលមានកម្លាំងខ្យល់បក់ជាប់គ្នាក្នុងល្បឿន 185 គីឡូម៉ែត្រ ក្នុងមួយម៉ោង គឺជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតដែលបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ម៉ាកូស បានបញ្ជាឲ្យផ្អាកថ្នាក់រៀននិងការធ្វើការងារនៅក្នុងតំបន់ Luzon ជាទីដែលបានរួមចំណែកច្រើនជាងពីរភាគបីនៃសេដ្ឋកិច្ច និងប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនសរុប ១១០លាននាក់របស់ប្រទេសហ្វីលីពីន។ រីឯក្រសួងថាមពល ក៏ត្រូវបានដាក់ឲ្យស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់គ្រឿងបរិក្ខារពាក់ព័ន្ធនឹងថាមពលនៅក្នុងតំបន់ ដែលអាចរងផលប៉ះពាល់ដោយខ្យល់ព្យុះទីហ្វុងនេះ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Noru ដែលកំពុងរំកិលទៅទិសខាងលិចលើ ខេត្ត ផលិត ស្រូវ នៃតំបន់ Luzon ទំនងជាលេចចេញនៅសមុទ្រចិន ខាងត្បូង នៅថ្ងៃចន្ទនេះ។ ហ្វីលីពីនដែលមានប្រជុំកោះជាង ៧,៦០០ បានទទួលរងនូវឥទ្ធិពលព្យុះត្រូពិចជាមធ្យមប្រចាំឆ្នាំចំនួន២០ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី។ ក្នុងឆ្នាំ២០១៣ព្យុះទីហ្វុង ហៃយ៉ានដែលជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលបំផុតមិនធ្លាប់មាន បានសម្លាប់មនុស្ស ៦,៣០០នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ