ភ្នំពេញ ៖ ថ្មីៗនេះ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្ដាញសង្គមហ្វេសប៊ុក បានដាក់ឱ្យដំណើរការ Meta AI សារជាថ្មី។ Imagine with Meta AI ជាគេហទំព័រដែលអនុញ្ញាតអោយអ្នកប្រើប្រាស់បង្កើតរូបភាពតាមក្តីស្រមៃបានដោយឥតគិតថ្លៃ។ ប៉ុន្តែ បច្ចុប្បន្ន សម្រាប់ប្រទេសកម្ពុជា គេហទំព័របង្កើតរូបសិប្បនិម្មិតនេះមិនទាន់អាចប្រើប្រាស់បានជាទូទៅនៅឡេីយ។ ដូចនេះ ដើម្បីអាចប្រើប្រាស់ Imagine with Meta AI អ្នកប្រើប្រាស់អាចសាកល្បងនូវវិធីសាស្ត្រខាងក្រោម៖

1. ប្រេីប្រាស់កម្មវិធី VPN ឬ ប្រេីប្រាស់ Browse Brave, Chrome ... ដោយ install extensions VPN free ណាមួយដែលអ្នកទុកចិត្ត (អ្នកប្រើប្រាស់អាចសាកល្បងប្រើ"Browsec VPN - Free VPN for Chrome") រួចបេីកដំណើរការ VPN ដេីម្បីប្តូរ IP ទៅប្រទេសមួយចំនួនដូចជា United States ជាដើម។

2. ចូលទៅកាន់គេហទំព័រ Meta IA :  https://imagine.meta.com 

 

3. ធ្វើការបង្កើតគណនីថ្មី ឬជាមួយគណនីហ្វេសប៊ុករបស់អ្នក

 

4. វាយបញ្ចូលពាក្យ ឬឃ្លានៃក្តីស្រមៃរបស់អ្នក រួចចុច "Generate" លោកអ្នកនឹងទទួលបានរូបភាពសិប្បនិម្មិតតាមក្តីស្រមៃ និងអាចទាយយកមកប្រើប្រាស់បាន។ 

គួរបញ្ជាក់ថា បច្ចេកវិទ្យា Artificial intelligence (AI) នេះអាចផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ ប៉ុន្តែ ក៏ផ្ដល់ហានិភ័យជាច្រើនដល់បុគ្គល និងសង្គមទាំងមូលផងដែរ។ ហេតុដូចនេះ អ្នកប្រើប្រាស់ AI ទាំងអស់ត្រូវប្រើប្រាស់ ប្រកបដោយក្រមសីលធម៌ ការទទួលខុសត្រូវ និងមានការប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ