ស្រីលង្កា៖ ប្រទេសស្រីលង្កាកំពុងចរចាលើកិច្ចព្រមព្រៀងដោះដូរដែលមានតម្លៃ ១.៥ពាន់លានយន់ជាមួយប្រទេសចិនដែលជាផ្នែកមួយនៃការប៉ុនប៉ង ដើម្បីរក្សាសេដ្ឋកិច្ចឱ្យនៅដដែល ខណៈប្រទេសនេះ ត្រូវបានប៉ាន់ប្រមាណថាត្រូវការ៥ ពាន់លានដុល្លារដើម្បីរក្សាកម្រិតជីវភាពជាមូលដ្ឋាន ក្នុងរយៈពេល ៦ ខែខាងមុខ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRT នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

ការប្រកាសរបស់នាយករដ្ឋមន្ត្រី Ranil Wickremesinghe កាលពីថ្ងៃអង្គារបានបង្ហាញថា $៣.៣ពាន់លានដុល្លារ សម្រាប់ការនាំចូលឥន្ធនៈ ៩០០លានដុល្លារសម្រាប់អាហារ ៦00 លានដុល្លារសម្រាប់ជី និង ២៥០លានដុល្លារសម្រាប់ឧស្ម័នចម្អិនអាហារ។

សូមបញ្ជាក់ថា ប្រទេសនេះកំពុងពិភាក្សាអំពីកញ្ចប់ថវិកាសង្គ្រោះចំនួន ៣ពាន់លានដុល្លារពី IMF ក្នុងពេល សេដ្ឋកិច្ចខ្លួនអាចធ្លាក់ចុះ ៣.៥% នៅឆ្នាំនេះ ខណៈដែលអង្គការសហប្រជាជាតិបានសន្យាផ្តល់ជំនួយចំនួន៤៨លានដុល្លារលើផ្នែកស្បៀងអាហារ កសិកម្ម និងសុខភាព៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ