អន្តរជាតិ៖ ប្រធានាធិបតី Zelensky និយាយថា អ៊ុយក្រែនទើបទទួលបានគ្រាប់កាំភ្លើងធំ តែ៣០ភាគរយប៉ុណ្ណោះ ក្នុងចំណោមទំហំសរុប ដែលសហភាពអឺរ៉ុបធ្លាប់បានសន្យាផ្តល់ឲ្យ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៤ កុម្ភ: ២០២៣។

លោក Volodymyr Zelensky បាននិយាយថា ប្រទេសអ៊ុយក្រែនបានទទួលគ្រាប់កាំភ្លើងធំ តិចជាងមួយភាគបី នៃគ្រាប់កាំភ្លើងធំសរុបមួយលានគ្រាប់ ដែលអឺរ៉ុបធ្លាប់សន្យាថា នឹងផ្តល់ឱ្យនោះ។

លោក Zelensky បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនាយករដ្ឋមន្ត្រីប៊ុលហ្គារី នៅក្នុងទីក្រុង Kyiv ថា «ក្នុងចំណោមគ្រាប់កាំភ្លើងធំរាប់លានគ្រាប់ ដែលសហភាពអឺរ៉ុបបានសន្យាជាមួយយើង គឺមិនទល់ពេលនេះ មិនមែន ៥០ ភាគរយទេ ប៉ុន្តែជាអកុសល មានត្រឹម ៣០ភាគរយ ប៉ុណ្ណោះ» ។

សហភាពអឺរ៉ុបបានសន្យា កាលពីឆ្នាំមុន ប៉ុន្តែនៅក្នុងខែមករា អឺរ៉ុបបានទទួលស្គាល់ថា ខ្លួនប្រហែលជាអាចផ្គត់ផ្គង់ បានត្រឹមតែពាក់កណ្តាល នៃគ្រាប់កាំភ្លើងធំ ទាំង១លានគ្រាប់ ហើយសន្យាថា នឹងផ្គត់ផ្គង់គ្រប់ចំនួន នៅខែមីនា។

បន្ទាប់ពីរយៈពេលពីរឆ្នាំនៃសង្រ្គាម ហើយក៏ស្របពេលដែលសមាជិកអឺរ៉ុបកំពុងខ្វែងគំនិតគ្នា លើជំនួយសម្រាប់អ៊ុយក្រែននោះ រដ្ឋបាលក្រុងគៀវ បាននិងកំពុងតស៊ូ ដើម្បីធានាបាននូវកាំភ្លើងធំដែលចាំបាច់ ដើម្បីការពារជួរមុខ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ