ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ LEGEND HOTEL & CASINO ដែលបានឧបត្ថម្ភ ថវិកាចំនួន ១០.០០០ដុល្លារ ក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម  ៨  ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគម៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យដល់ LEGEND HOTEL & CASINO បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នឹងរង់ចាំទទួលអំណាយមនុស្សធម៌ពី លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រៀងរាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ថា Legend Hotel & Resort មានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ងាយស្រួលរកបំផុត នៅក្បែរឆ្នេរសមុទ្រ ជាប់នឹងវីថីឯករាជ្យ ដែលមាបន្ទប់គេងស្អាតទំនើបនិងប្រកបដោយផាសុខភាព, បន្ទប់ហាត់ប្រាណបំពាក់ទៅដោយសម្ភារទំនើបៗ, ( Steam, Sauna, តាបបុកប៊ីយ៉ា,កៅអីម៉ាស្សា) ,ហើយក៏មានបន្ទប់ប្រជុំ(Conference Room ), មានអាងហែលទឹក និង Skybar យ៉ាងធំទូលាយ រង់ចាំទទួលរៀបចំកម្មវិធី តូច-ធំផ្សេងៗជូនភ្ញៀវកិត្តិយសទាំងអស់ដែលអញ្ជើញមកស្នាក់នៅសណ្ឋាគារ  ទំនាក់ទំនងកក់បន្ទប់ ៖ 010 727 859 ឬ Telegram : 077 619 294៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ