សេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានអញ្ជើញទៅដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ មីនា ២០២៤។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ហើយវាគឺជាការទស្សនកិច្ចដំបូង នៃដំណើរខ្លីៗ នៅអាស៊ី រួមទាំង ប្រទេសហ្វីលីពីន ផងដែរ។ ជាទស្សនកិច្ចស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ចង់ពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់ៗ ក្នុងតំបន់នេះ។

សម្រាប់វត្តមាននៅកូរ៉េខាងត្បូង លោករដ្ឋមន្ត្រី Blinken នឹងចូលរួមកិច្ចប្រជុំកំពូលស្តីពី «លទ្ធិប្រជាធិបតេយ្យ» លើកទី៣ នៅថ្ងៃចន្ទនេះ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ហើយទីក្រុងសេអ៊ូល ធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំកំពូលនេះ គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ហើយមានការប្រមូលផ្តុំ ពីសំណាក់មន្ត្រីរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសមាជិកសង្គមស៊ីវិល។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តក្នុងតំបន់ដ៏សំខាន់មួយ របស់ទីក្រុងវ៉ាស៊ីនតោន ហើយសហរដ្ឋអាមេរិកបានបញ្ជូនទាហាន ប្រមាណ២៧០០០នាក់ មកឈរជើងនៅភាគខាងត្បូង ដើម្បីជួយការពារ និងតបត ប្រឆាំងនឹងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ