អង់គ្លេស៖ Scott McTominay បានក្លាយជាកីឡាករដំបូងដែលរកគ្រាប់បាល់២គ្រាប់ ៣នាទីដំបូងនៅ Premier League ក្នុងការប្រកួតដែល Manchester United យកឈ្នះ Leeds United ៦-២ ហើយឡើងមកកាន់លេខ៣ក្នុងតារាងលីគកំពូលអង់គ្លេស។

ខ្សែបម្រើស្កុតឡែន បានស៊ុតគ្រាប់បាលបើកឆាកនៅពេលការប្រកួតចាប់ផ្ដើមបាន៦៧វិនាទី មុនពេលគេរកបានមួយគ្រាប់ទៀត តែមួយភ្លែតប៉ុណ្ណោះ។

Bruno Fernandes និង Victor Lindelof រកបានម្នាក់មួយគ្រាប់ទៀត បន្ថែមគម្លាតគ្រាប់បាល់ឱ្យបិសាចក្រហមនាំមុខ២គ្រាប់បន្ថែម ប៉ុន្ដែត្រូវបានក្រុមភ្ញៀវវាយបកបាន១គ្រាប់វិញ នៅនាទីទី៤១។

ខ្សែបម្រើ Daniel James បានចោះទំលុះតំបន់ការពាររបស់ Leeds ហើយរកគ្រាប់បាល់បញ្ចូលទី នៅនាទីទី៦៦ មុនពេល Fernandes ស៊ុតប៉េណាល់ទីនៅនាទីទី៧០ បន្ទាប់ពីកីឡាករក្រុមភ្ញៀវ Leeds បានបង្កកំហុសលើ Anthony Martial។

យ៉ាងណាមិញ ក្រុមភ្ញៀវមានឱកាសរកបានគ្រាប់ទី២ដែលធ្វើបានដោយ Stuart Dallas ដែលស៊ុតកោងបញ្ចូលទីយ៉ាងល្អ ប៉ុន្ដែមិនអាចជួយក្រុមរបស់ខ្លួនពីបរាជ័យទល់នឹង Man United៕

គួរបញ្ជាក់ផងដែរថា ក្រុមបិសាចក្រហម Manchester United បានរំកិលខ្លួនឡើងមកកាន់លេខ៣ក្នុងតារាងលីគកំពូលអង់គ្លេស ដោយឆ្លងកាត់១៣ប្រកួត មាន២៦ពិន្ទុ តាមពីក្រោយក្រុមលេខ១ ហង្សក្រហម Liverpool ៥ពិន្ទុ ដោយ Liverpool ឆ្លងកាត់១៤ប្រកួត។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ