អេស្ប៉ាញ៖ Barcelona បានស្មើ ២-២ ទល់ក្លឹប Valencia ចែកម្នាក់មួយពិន្ទុសម្រាប់ការប្រកួតជុំទី ១៣ នៅក្របខ័ណ្ឌ La Liga។

ក្រឡេកទៅមើលការប្រកួត Lionel Messi ក៏មានចំណែកគ្រាប់បាល់មួយគ្រាប់ផងដែរ ក្រោយពី Antoine Griezmann ដួលនៅប្រអប់គ្រោះថ្នាក់ ហើយទទួលបានបាល់ ១១ ម៉ែត្រ។ ដំបូងឡើយ M10 ស៊ុតមិនចូលទេ ព្រោះសង្រ្គោះបានដោយអ្នកចាំទី Jaume Domenech តែពេលបាល់ឡងត្រលប់មកវិញ Alba ក៏រត់ទៅក្រុសបាល់ចូល ហើយ Messi ហក់តែតបញ្ចប់ទីបានយ៉ាងល្អ។

ត្បិតបើ Barcelona មិនអាចទទួលជ័យជម្នះក៏ពិតមែន ប៉ុន្តែសម្រាប់កីឡាករអាហ្សង់ទីនគឺគេបានតាមស្មើកំណត់ត្រាប្រវត្តិសាស្រ្តមួយរបស់ Pele នោះគឺការរកគ្រាប់បាល់ឲ្យក្លឹបទោលបានច្រើនបំផុតមានដល់ទៅ ៦៤៣ គ្រាប់ហើយ គិតទាំងមួយគ្រាប់យប់មិញ។ ប្រសិននៅជុំបន្ទាប់ Messi បន្ថែមមួយគ្រាប់ទៀត នោះគេនឹងអាចយកឈ្នះ Pele ហើយ។

គួរបញ្ជាក់ផងដែរថា ៦៤៣ គ្រាប់របស់ Messi គឺរាប់គ្រប់ការប្រកួតផ្លូវការទាំងអស់ដែលគេគ្រោងឈុតរបស់ Barcelona រយៈពេល ១៧ រដូវកាលកន្លងមក នៅ ៧៤៨ ប្រកួតសរុប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ