អង់គ្លេស៖ នៅការប្រកួតរបស់ហង្សក្រហម Liverpool កាលពីល្ងាចថ្ងៃសោរ៍ បានធ្វើឲ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានយកឈ្នះទៅលើក្រុមម្ចាស់ដី Crystal Palace នៅលទ្ធផល ៧-០។

នោះគឺជាការរកគ្រាប់បាល់ពីសំណាក់កីឡាករ Takumi Minamino, Sadio Mane, Jordan Henderson, Roberto Firmino X2 និង Mohamed Salah X2។

យ៉ាងណាមិញ ការរបូត ៧ គ្រាប់សម្រាប់ Crystal ក្នុងដីខ្លួនឯង គឺជាលើកដំបូងហើយនៅប្រវត្តិសាស្រ្តរបស់ពួកគេ។ រីឯ Liverpool ការស៊ីដាច់ ៧ គ្រាប់មិនមែនជារឿងអស្ចារ្យបំផុតទេក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែវាអាចថាជាលើកដំបូងក្រោមការដឹកនាំរបស់លោក Jurgen Klopp ព្រោះបើរំឭកទៅអតីតកាលហង្សធ្លាប់ស៊ី Crystal នៅដី Anfield ៩-០ ឯណោះកាលពីខែកញ្ញា ឆ្នាំ ១៩៨៩៕

គួរបញ្ជាក់ផងដែរថា ហង្សក្រហម Liverpool កំពុងតែឈរនៅកំពូលតារាងបណ្ដោះអាសន្ន ដោយមាន៣១ពិន្ទុនៅក្នុងដៃ ចំណែកឯ Crystal Palace មានតែ១៨ពិន្ទុ នៅចំណាក់ថ្នាក់ទី១៣។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ