អឺរ៉ុប៖ ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski របស់ក្លិប Bayern Munich បាននាំមុខ Cristiano Ronaldo និង Lionel Messi ក្នុងការឈ្នះពាន FIFA The Best។

ការបោះឆ្នោតជ្រើសយកអ្នកឈ្នះធ្វើឡើងដោយ ប្រធានក្រុមជម្រើសជាតិ និងគ្រូបង្វឹក ក៏ដូចជាការបោះឆ្នោត ពីអ្នកគាំទ្រ និង អ្នកតំណាងស្ថាប័នសារព័ត៌មានផងដែរ។

យ៉ាងណាមិញ តារាឆ្នើមសញ្ជាតិប៉ូឡូញ បានជួយរួមចំណែកដ៏ធំ ក្នុងការជ្រោមជ្រែង Bayern Munich ឈ្នះពាន៣ក្នុងមួយរដូវកាល ជាមួយនឹងគ្រាប់បាល់៥៥គ្រាប់ ដែលជួយស្ដារស្ថានភាពក្លិបអាល្លឺម៉ង់ ឱ្យល្អប្រសើរឡើងវិញ។

គួររំលឹកផងដែរថា Lewandowski ជាកីឡាករក្រៅលីគកំពូលអេស្ប៉ាញដំបូងដែលបានឈ្នះពានរង្វាន់នេះ រយៈពេល៥ឆ្នាំចុងក្រោយ ដោយកន្លងមក Ronaldo ឈ្នះ២លើកកាលលេងនៅ Real Madrid ហើយ Messi និង Luca Modric ធ្លាប់ឈ្នះម្នាក់ម្ដងដែរ ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ