ថ្មីៗនេះ មានការលើកសរសើរយ៉ាងខ្លាំង ចំពោះរូបសម្រស់របស់តារាស្រីខ្មែរ ៧ ដួង ដែលមានរូបរាងស្រស់ស្អាត និង សិចស៊ីខ្លាំងបំផុត។ ចង់ដឹងថា តើតារាស្រីរូបណាខ្លះ ត្រូវគេចាត់ទុក ជានារីដែលមានរាងស៊ិចស៊ី?  តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖

១) ពិធីការនី ជីមមី

ពិធីការិនីវ័យក្មេង ជីមមី កំពុងតែសាងកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង ក្នុងចំណោមពិធីការិនីផ្សេងៗ ដែលភាគច្រើន នាងតែងតែបង្ហាញមុខក្នុងកម្មវិធីតូចធំនានា រាប់មិនអស់នោះ តែងតែបង្ហាញខ្លួនជាមួយរូបរាងដ៏ស្រឡូន សាច់សខ្ចី រាងស្លីមស្អាតខ្លាំង ពេលចូលរួមក្នុងកម្មវិធីសិល្បៈម្ដងៗ។


២) តារាសម្ដែង មាន សូនីតា

តារាសម្តែងស្រី ដែលទទួលបាននាមជា «រាជិនីក្រមា» មាន សូនីតា តែងតែឱ្យអ្នកគាំទ្រ បាក់ចិត្តស្រឡាញ់ចំពោះ សមត្ថភាព និងទេពកោសល្យសិល្បៈរបស់ខ្លួន បូករួមនឹងរូបរាងដ៏ស្រឡូន រាងឡើងសិចស៊ី ពេលបង្ហាញស្ទីលស្លៀកឈុតប៊ីគីនី។ ជារឿយៗ តារាស្រីរូបនេះ តែងបង្ហាញរូបភាពទាក់ទងនឹង ការហាត់ប្រាណលើបណ្ដាញសង្គមទៀតផង។

៣)  តារាសម្ដែង ប្រាសាទ ដាវីន

តារាសម្ដែងស្រី ប្រាសាទ ដាវីន ជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត តែនាងបានបាត់មុខពីសិល្បៈមួយរយៈ។ បើទោះបីជាកេរ្ដិ៍សិល្បៈបច្ចុប្បន្នមិនសូវមានសន្ទុះខ្លាំងក្លា តែនាងត្រូវបានអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍ចំពោះការបង្ហាញខ្លួនជាថ្មី ជាមួយរូបសម្រស់ស្រស់ស្អាតកាន់តែខ្លាំង និង មានរូបរាងទាក់ទាញខ្លាំង។


៤)  តារាសម្ដែង ទឹម រដ្ឋា

ជាតារាស្រីម្នាក់ ដែលនៅតែរក្សាបានប្រជាប្រិយភាពគួរសម ក្នុងវិស័យសិល្បៈ។ ជារឿយៗ នាងតែងតែចំណាយពេលទំនេរពីសិល្បៈ ហាត់ប្រាណដើម្បីសុខភាពជាប្រចាំ ជាពិសេសគឺហាត់ប្រាណដើម្បីទទួលបាននូវក្បាលពោះរាបស្មើស្អាត នេះតែម្តង។

៥) តារាសម្ដែង ដួង ម៉ានិច

ដួង ម៉ានិច ត្រូវគេចាត់ទុកថា ជាតារាស្រីម្នាក់ ដែលនិយាយស្ទីលស្លៀកខោខូវប៊យ បញ្ចេញចង្កេះមួយក្ដាប់ ដ៏តូច និង ទាក់ទាញខ្លាំង។ រូបរាងដ៏សិចស៊ី របស់នាង តែងត្រូវបានអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍។


៦) Miss Universe Cambodia 2017  ប៊ី សុធារី

ប៊ី សុធារី គ្រងតំណែងជា Miss Universe Cambodia 2017 ហើយនាងក៏ជាតារាបង្ហាញម៉ូដម្នាក់ដ៏លេចធ្លោទៀតផង។ មហាជនតែងតែសរសើរ ចំពោះរាងដ៏ស្រស់ស្អាតរបស់នាង ពេលបង្ហាញមុខនៅក្នុងកម្មវិធីសិល្បៈផ្សេងៗ។


៧) វីរៈ និច

ជាតារាចម្រៀងវ័យក្មេងម្នាក់ ដែលទទួលបានការចាប់អារម្មណ៍ និងមានប្រជាប្រិយភាពខ្លាំង តាមរយៈទឹកដមសំឡេង និងរូបសម្រស់ដ៏ស្អាតរបស់នាង ជាពិសេសគឺរាង ដែលនារីជាច្រើនតែងប្រាថ្នា៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ