បើតាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២ មេសា ខ្លួននឹងផ្អាកការផ្គត់ផ្គង់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នៅសង្កាត់អូរឬស្សីទី៣ ចោមចៅទី២ ជើងឯក ជ្រោយចង្វារ គោករកា បឹងទំពន់ទី១ បឹងទំពន់ទី២ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ច្បារអំពៅទី១ ច្បារអំពៅទី២ ព្រែកប្រា និរោធ ព្រែកលៀប ព្រែកតាសេក អូរបែកក្អម ភ្នំពេញថ្មី កាកាបទី១ កាកាបទី២ និងសង្កាត់ចោមចៅទី១។

នៅថ្ងៃទី០៣ ខែមេសា ខ្លួននឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីចាប់ពីម៉ោង៩ព្រឹក ដល់៥ល្ងាច នៅសង្កាត់គោករកា និរោធ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ចាក់អង្រែលើ ចាក់អង្រែក្រោម ព្រែកលៀប ព្រែកតាសេក អូរបែកក្អម ភ្នំពេញថ្មី កាកាបទី១ កាកាបទី២ និងសង្កាត់ចោមចៅទី១ ព្រមទាំងសង្កាត់តាក្តុល ដើមមៀន កំពង់សំណាញ់ និងសង្កាត់ព្រែកហូរ ក្នុងខេត្តកណ្តាល។
នៅថ្ងៃទី០៤ ខែមេសា ផ្អាកការផ្គត់ផ្គង់ ចាប់ពីម៉ោង៩ព្រឹក ដល់៥ល្ងាច នៅសង្កាត់ច្រាំងចំរេះទី១ ស្ទឹងមានជ័យទី២ ជ្រោយចង្វារ កំបូល ឪឡោក និងសង្កាត់កន្ទោក ក្នុងរាជធានីភ្នំពេញ ព្រមទាំងសង្កាត់តាខ្មៅ ឃុំបែកចាន ឃុំក្រាំងម្កាក់ និងឃុំឆក់ឈើនាង ក្នុងខេត្តកណ្តាល។

ហើយនៅថ្ងៃទី០៥ ខែមេសា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីពីម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច នៅសង្កាត់និរោធ ក្រាំងធ្នង់ ត្រពាំងក្រសាំង ចោមចៅទី៣ កំបូល និងសង្កាត់កន្ទោក ក្នុងរាជធានីភ្នំពេញ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ