មេរៀនសម្រាប់ជ្រេីសរេីសគូស្រករ ប្រពន្ធចិនរបស់ខ្ញុំមិនស្អាតទេ វាមានមនុស្សជាច្រេីននាក់ដែលបានសួរខ្ញុំថា:

-“ តេីហេតុអ្វីបានជាប្រពន្ធរបស់លោកមិនស្អាត  ខណ:ដែលលោកមានប្រាក់ច្រេីនលេីសលប់បែបនេះនោះ?”

ក្នុងក្រសែភ្នែករបស់ពួកគេ  ខ្ញុំគួរតែជ្រេីសរេីសយកនារីម្នាក់  ដែលស្អាតជាង  Prescilla Chan ដែលជាប្រពន្ធសព្វថ្ងៃរបស់ខ្ញុំមុននឹងឆ្លេីយនឹងសំណួរនេះ  ខ្ញុំសូមសួរបកវិញថា  តេី “នារីស្អាត” និង  “នារីមិនស្អាត” មានអត្ថន័យដូចម្ដេច? 

និយាយដោយស្មោះត្រង់  ខ្ញុំពិតជាមានឱកាសជាច្រេីនណាស់  ដេីម្បីជួបនារីដ៏ស្រស់ស្អាត  ហេីយវាមាននារីជាច្រេីននាក់  ដែលចង់ធ្វេីជាប្រពន្ធខ្ញុំ  ប៉ុន្តែស្រីស្អាតប្រៀបបានទៅនឹងបេះដូងធ្វេីពីកញ្ចក់ ...គឺវាងាយនឹងបែកណាស់... និយាយឲ្យងាយយល់ គឺវាពិបាកថែរក្សាណាស់ ...ស្រីស្អាតខ្លះធ្វេីឫកឆ្មេីងឆ្មៃ ព្រហេីន ងរចុះ ងរឡេីង និងមាយាដូចជាម្ចាស់ក្សត្រី រួចនាងប្រាកដជាសួរខ្ញុំថា:

“ យីលោកអេីយ! មានលុយច្រេីនដូចបងហេីយ  ម្ដេចក៏មិនដូរឡានចេញ?”

ខ្ញុំដឹងថា ពួកនាងមានគោលបំណងចង់បានខ្ញុំជាប្ដី ក៏ព្រោះតែពួកនាងចង់សម្ញែងឫកកប់ពពក រួចលាដៃទាមទារលុយឥតឈប់ឈរ  ក្នុងឋាន:ជាប្រពន្ធរបស់មហាសេដ្ឋី...

ផ្ទុយទៅវិញ បេីស្រីស្អាតម្នាក់ចេះត្រឹមតែទាមទារមិនចេះស្កប់ស្កល់នោះ នាងគឺគ្រាន់តែស្រីដ៏អាក្រក់ និងគម្រក់ម្នាក់តែប៉ុណ្ណោះ អ្នកដឹងទេ? ស្រីបែបនេះ ឲ្យខ្ញុំទទេ ក៏ខ្ញុំខ្ពេីមដែរ!

សម្រស់ខាងក្រៅនឹងធ្លាក់ទៅអាក្រក់និងរយីករយាក នៅពេលដែលនាងចាស់ទៅ ប៉ុន្តែសម្រស់ក្នុងបេះដូងនឹងកាន់តែស្អាតឡេីងៗ  នៅពេលដែលវ័យរបស់នាងកាន់តែកេីនឡេីងៗ អ៊ីចឹង វាដល់សំណួរមួយដែលអ្នកត្រូវសួរខ្ញុំថា:

-“ តេី ប្រពន្ធរបសខ្ញុំមានអ្វីល្អ  ដែលធ្វេីឲ្យខ្ញុំជ្រេីសរេីសយកនាង?”

ទឹកមុខរបស់នាងឆ្លុះបញ្ចាំងនូវបេះដូងរបស់នាង ហេីយស្នាមញញឹមរបស់នាងធ្វេីឲ្យខ្ញុំបាក់ចិត្តទាំងស្រុង!”

ចាប់តាំងពីនាងមានផ្ទៃពោះមក  នាងរក្សាបាននូវទឹកមុខញញឹមដដែល ហេីយមិនខ្វាយខ្វល់ទៅនឹងការប្រែប្រួលនៃរាងកាយរបស់នាងឡេីយ គឺនាងថែក្សាបាននូវភាពសាមញ្ញ និងភាពប្រកបដោយសុខដុមរមនារបស់នាងខ្ញុំពេញចិត្តនឹងភាពសាមញ្ញនិងរូបរាងរបស់នាង នាងគឺជានារីដែលចេះអាណិតអាសូរ ឆ្លាតវៃ ក្លាហាន ច្នៃប្រតិដ្ឋ និងយកអាសារអ្នកដទៃគួរឲ្យស្រឡាញ់នៅជាមួយនាង ខ្ញុំមានអារម្មណ៍ធូរស្រាល កក់ក្ដៅ និងសុខស្រួល ណាស់

នាងមិនដែលប្រេីប្រាស់  ឬកេងប្រវ័ញ្ចពីខ្ញុំ  ធ្វេីឫកពារអួតអាងសោះឡេីយ  ហេីយនាងមានបញ្ញា  ឈ្លាសវៃ  ដ្បិតនាងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យហាវេីដផ្នែកវេជ្ជសាស្ត្រអ្នកដឹងទេថា អាពាហ៍ពិពាហ៍ប្រៀបដូចជាស្បែកជេីងមួយគូ គឺវាមានតែអ្នកពាក់ទេ ដែលដឹងថា  តេីស្បែកជេីងនោះពាក់ស្រួលដែរឬទេនោះចំពោះខ្ញុំ ប្រពន្ធរបស់ខ្ញុំពិតជាស័ក្ដិសមនឹងខ្ញុំណាស់ខ្ញុំបានស្គាល់នាងនៅពេលដែលយេីងតម្រង់ជួរចូលបន្ទប់ទឹក ខណ:នោះ បេះដូងខ្ញុំប្រាប់ថា នាងគឺជាដៃគូជីវិតរបស់ខ្ញុំហេីយនៅក្នុងក្រសែភ្នែករបស់អ្នក ប្រពន្ធរបស់ខ្ញុំពិតជាមិនស្អាតទេ តែនៅក្នុងក្រសែភ្នែកខ្ញុំ នាងស្អាតនិងស័ក្ដិសមនឹងខ្ញុំណាស់ហេសហេ! ខ្ញុំមិនអាចទប់ចិត្តបានទេ ហេីយខ្ញុំសុំអួតមួយហេីយ ដោយបង្ហាញជូនអ្នកនូវរូបថតមួយសន្លឹកនេះ! នៅក្នុងរូបថតនេះ នាងនិងខ្ញុំដូចជាមានភាពសុខស្រួលតាមបែបធម្មជាតិពិតៗអូ! វិះភ្លេចប្រាប់អ្នកមួយថា  “ ភាពសាមញ្ញទេីបជាភាពដ៏ស្រស់ស្អាតពិតណា!”“SIMPLE IS BEAUTIFUL!”

ប្រែសម្រួលពីអត្ថបទផ្ទាល់របស់  Mark Zuckerburg ស្ថាបនិកហ្វេសប៊ុក

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ