កាលពីថ្មីៗនេះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងTik Tok បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើវីដេអូមួយដែលមានវត្តមាននារីវ័យក្មេងម្នាក់ ក្នុងសាវនាការអមដោយឯកសណ្ឋានអ្នកទោស  អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺអ្នកទោសនារីម្នាក់នោះ បានញញឹមយ៉ាងស្រស់ ដាក់កាមេរ៉ាជាហេតុដែលមហាជនទាំងអស់ងឿងឆ្ងល់គ្រប់គ្នា។ស្នាមញញឹម ជាមួយនឹងកែវភ្នែកដ៏ស្រទន់ ហាក់ចង់បង្ហាញនូវអាម្មណ៍ចម្លែកអ្វីម្យ៉ាង បង្កប់ដោយភាពឈឺចាប់ និងអាថកំបាំងដែលលាក់កប់យ៉ាងជ្រៅក្នុងចិត្តរបស់នាង ប៉ុន្តែនាងហាក់ពុំបាននិយាយអ្វីសោះក្នុងតុលាការក្រៅពី ស្នាមញញឹមនិង ទុកមុខដ៏គួរអោយអាណិត។

មហាជនដែលបានមើលវីដេអូមួយនេះ  ពិតជាមានចម្ងល់ជាច្រើនថា តើនារីដ៏ស្រស់ស្អាតម្នាក់ថាតើហេតុអ្វីបានជានាងហ៊ានធ្វើរឿងដ៏សាហាវបែបនេះទៅវិញ ។

ដោយនារីវ័យក្មេងម្នាក់នេះ ឈ្មោះថា Isabella Guzman បានជាប់ទោសពីបទឃាតកម្មដ៏រន្ធត់មួយកាលពីឆ្នាំ២០១៣ ដោយក្មេងស្រីវ័យក្មេងមានអាយុត្រឹមតែ១៨ឆ្នាំក្រោយរូបនាងបានចាក់សម្លាប់ម្ដាយបង្កើតរបស់ខ្លួន ចំនួន១៥១កាំបិត។ប្រភពព័ត៌មាន មួយចំនួនបាននិយាយថាIsabella Guzman ត្រូវបានឪពុកចុងរំលោភហើយម្ដាយរបស់នាងប្រើអំពើហឹង្សា និងមានបំណងយកនាងទៅលក់ទៀតផង ។

ប៉ុន្តែបើតាមប្រភពព័ត៌មានច្បាស់ការរបស់ ABC News បានឱ្យដឹងថា៖

១. នាងបានសម្លាប់ម្ដាយរបស់នាងដោយសារការមិនចុះសម្រុងនឹងគ្នា ហើយនាងមិនពេញចិត្តនឹងម្ដាយរបស់នាងដែលបានរៀបការម្ដងទៀតក្រោយពេលបែកពីឪពុកបង្កើតរបស់នាង។

២. មុនពេលសម្លាប់ម្ដាយរបស់នាង ឪពុកបង្កើតរបស់នាងក៏បានជួយនិយាយជាមួយនាងដែរថាកុំអោយរឹង រូសដាក់ម្ដាយរបស់នាងអី។

៣. មួយថ្ងៃមុនពេលម្ដាយនាងស្លាប់ Isabella បានស្ដោះទឹកមាត់ដាក់ម្ដាយ ហើយផ្ញើរ Email ជាមួយនឹងអក្សរច្បាស់ៗថា 'You will pay.' ដែលមានន័យថា(អ្នកនឹងត្រូវសងខ្ញុំវិញ)។

៤. នាងត្រូវបានគេពិនិត្យឃើញថាមានជំងឺសរសៃប្រសាទនាងនៅតែនិយាយបានតែពាក្យមួយមាត់ថាម្ដាយរបស់នាង “មិនខុសពីបិសាច” ដែលត្រូវតែស្លាប់ដើម្បីសង្គ្រោះពិភពលោក។

៥. ថ្ងៃកើតហេតុនោះ ឪពុកចុងរបស់នាងបានលឺសម្លេងពីបន្ទប់ទឹក ហើយប្រញាប់រត់ទៅក៏ឃើញសាកស ពម្ដាយរបស់ Isabella មានសុទ្ធតែឈាម ហើយ Isabella ឈរស្ងៀមទ្រឹងកាន់កាំបិតជាប់នឹងដៃ ជាមួយទឹកមុខស្មើរធ។

បន្ទាប់ពីត្រូវបានប៉ូលីសចាប់ខ្លួនបាន និងនាំយកទៅតុលាការ ត្រូវបានចៅក្រមប្រកាសថា មិនមានកំហុស ព្រោះតែបានរកឃើញថា នារីម្នាក់នេះ មានលទ្ធផលនៃការធ្វើតេស្តបង្ហាញថា នាងពិតជាមានជំងឺវិកលចរិក ពិតមែន ហើយបច្ចុប្បន្នកំពុតសម្រាកព្យាបាលនៅមន្ទីរពេទ្យចិត្តសាស្រ្ដ Pueblo ក្នុងរដ្ឋColorado សហរដ្ឋអាមេរិក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ