ឧកញ៉ាទៀ វិចិត្រ ដែលគ្រប់គ្នាបានស្គាល់ថាជា ឧកញ៉ាចិត្តធម៌នោះ ពេល នេះ គាត់បានចិញ្ចឹមស្វាមួយក្បាល ដែលជាប្រភេទស្វាកម្រនិងជិត ផុត ពូជ។នៅក្នុងវីដេអូ ដែលបង្ហោះនៅក្នុងហ្វេសបុកផ្ទាល់ ខ្លួនលោកឧកញ៉ា លើកឡើងថា” កូនស្វានេះកំព្រាមេតាំងពីកើតមកម៉្លេះ!! ដោយសារព្រាន ព្រៃសម្លាប់ រួច យកស្វាកូនស្វាមួយនេះមកលក់បន្ត រហូតអ្នកទិញ ចុងក្រោយ បានយកស្វាមួយនេះមកប្រគល់ជូនរូបលោកដើម្បីអភិរក្ស លោកឧកញ៉ាក៏បានដាក់ឈ្មោះស្វានេះ ថា “មាស”លោកបញ្ជាក់ថា លោកស្រឡាញ់ និងមើលថែ កូនស្វានេះដូចជាកូនផងដែរ។

លោកឧកញ៉ា បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសព្រាន ព្រៃឈប់សម្លាប់សត្វតទៅទៀតហើយចូលរួលអភិរក្សទាំងអស់គ្នាចាប់ពីពេលនេះតទៅ បើមិនដូច្នេះយើងនឹងបាត់បង់សត្វដ៏កម្រទាំងនេះ៕SP

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ