កំពង់ឆ្នាំង ៖ ដោយបានអនុវត្តន៍បទបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ០៨ នាក់ មធ្យោបាយរថយន្ត ០២ គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ សហការជាមួយនិងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ :

១-ឈ្មោះ ទាក់ ឌី ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅភូមិបុរីឈូកវ៉ា ២ សង្កាត់សំរោង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

២-ឈ្មោះ ណយ បុរ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធនិងករណីមនុស្សឃាតដោយអចេតនា នៅត្រង់ចំណុចមុខមន្ទីរធម៌ការខេត្តកំពង់ឆ្នាំង ទៅលើជនរងគ្រោះឈ្មោះ ធី នីសា ភេទស្រី អាយុ ១៨ ឆ្នាំ ទីលំនៅភូមិចំការលើ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលអោយស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង មូលហេតុបណ្តាលមកពី#ភ្លេីងប្រចណ្ឌ ។

**វត្ថុតាងដកហូតរួមមាន :

-រថយន្ត ០១ គ្រឿង ម៉ាក Lexus RC ពណ៌ឈាមជ្រូក ស្លាកលេខ ភ្នំពេញ ៩២៣៩ ។

-កាំភ្លើង ០១ ដើម ម៉ាក ZORAKIM 906 TD ។

-សំបកកន្ទុះចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ