ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការហាមឃាត់ការចែកចាយ ឫលក់ផលិតផលឧបករណ៍បរិក្ខាពេទ្យឈ្មោះ Neoplast-s Strip plasters គ្មានលេខបញ្ចីកា និងគ្មានការទទួលស្គាល់ពីក្រសួងសុក្ខាភិបាល ។ 

ឧបករណ៍បរិក្ខាពេទ្យឈ្មោះ Neoplast-s Strip plasters នាំចូលដោយ គ្រឹះស្ថានអារហ័ណ នីហរ័ណឱសថ ឌី ខេ អេស អេច (ខេមបូឌា) ឈ្មោះ Neoplast-s Srip plasters មានលេខបញ្ជីកា CAM R, 0269 IM-16 ពីក្រសួងសុខាភិបាល ។

អាស្រ័យដូចបានជម្រាបខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រង់ឱសថ និងច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលមានវិធាការដូចតទៅ ៖ 

១. គ្រប់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវណែនាំដល់លោក លោកស្រីប្រធានមន្ទីសុខាភិបាលរាជធានី ខេត្ត ផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់គ្រប់សេវាកម្មសុខាភិបាលឯកជន និងគ្រឹះស្ថានលក់ឱសថទាំងអស់បញ្ឈប់ការប្រើប្រាស់ និងលក់ឧបករណ៍ពេទ្យឈ្មោះ Neoplast-s Srip  plasters គ្មានលេខបញ្ជីកាជាបន្តទៀត ។

២. ភ្នាក់ងាត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿសំអាងត្រូវសហកាជាមួយ មន្ទីសុខាភិបាលរាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការី អ្នកប្រកបវិជ្ជាជីវៈវីស័យសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានរកសជនខិលខូចមកផ្តន្ទាទោស និងប្រមូលឧបករណ៍បរិខាពេទ្យឈ្មោះ Neoplast-s Srip  plasters គ្មានលេខបញ្ជាកាមកកម្ទេចចោល ។ 

៣. លោក លោកស្រី ឱសថការីដែលទទួលបន្ទុកបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថស្ថានទាំងអស់  ត្រូវបញ្ឈប់ការចែកចែល និងលក់ឧបកណ៍ពេទ្យឈ្មោះ Neoplast-s Srip  plastersគ្មានលេខបញ្ចាកាជាបន្ទាន់ ។ 

៤. ក្រសួងសុខាភិបាលនឹងមានវិធានការ តឹងរឹងតាមផ្លូវច្បាប់ចំពោះជនខិលខូច សេវាសុខាភបាលឯកជន និងគ្រឹះស្ថានលក់ឱសថទាំងអស់ ដែលនៅបន្តចែកចាយឫលក់ឧបករណ៍បរិក្ខាពេទ្យខុសច្បាប់ខាងលើ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ