ក្នុងរដូវកាលបុណ្យកឋិនទាន នេះប្រជាពលរដ្ឋខ្មែរ សូមបង្កើនការប្រុងប្រយ័ត្នចំពោះ សង្ឃក្លែងក្លាយមួយចំនួនឆ្លៀតឱកាសបានយកស្បងចីពរ ដើរបោកប្រាស់ពីប្រជាពលរដ្ឋបន្លំចែកសំបុត្របុណ្យដើម្បីប្រមូលយកប្រាក់កសាងវត្ត ឬសាលាឆន្ទដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។នេះបើតាមការអំពាវនាវរបស់ ព្រះសង្ឃមួយអង្គជាម្ចាស់ផេក ព្រះនាម Sem komsort for Buddhism។

ព្រះអង្គមានដេការថា «ជូនដំណឹងដល់ញាតិញោម ទាំង២៥ខេត្តក្រុងថា ឥឡូវនេះរដូវកាលកឋិនមានជនឈ្លាតឱកាសច្រើនបន្លំដើរចែកប្រូក្រាមបុណ្យ តាមផ្សារខ្លះ តាមផ្ទះខ្លះ បើមិនស្គាល់លោក ឬ វត្តលោកច្បាស់ទេ ប្រយ័ត្នចាញ់បោកគេ »។ 

ជាមួយគ្នានេះ ព្រះសង្ឃអង្គនេះមានដីការបន្ថែមថា មានញោមបណ្ឌិតបាលី ខ្លះចចេសតើ ខំពន្យល់ថា«កុំឲ្យវេរ ឬឲ្យលោកសូត្រញត្តិថា (កឋិនចីវរំ)អាចនាំឲ្យវិបត្តិកម្មវាចា ក្រាលមិនឡើងជាកឋិនទេ ត្រូវវេរ ឬ សូត្រញត្តិថា (កឋិនទុស្សំ)វិញ» ។ត់បែរចោទវិញថា »អង្គកម្សត់ ហ្នឹង! រៀនបានសញ្ញាបត្រ័ប៉ុន្មានហើយ? មកប្រាប់គាត់ ។ អាត្មាចង់តែផ្ញុកឲ្យវិញថា«មេចញោមមិនទៅសួរព្រះពុទ្ធរៀនបានសញ្ញាប័ត្រប៉ុន្មានហើយ ហ៊ានមកប្រាប់គេឲ្យសូត្រថា[កឋិនទុស្សំ]ដូច្នេះ!»។ ជនពាល តែងតែមិនទទួលយកនូវការពិត ហើយខំបិតបាំងនូវការពិតចំណែក បណ្ឌិតតែង ព្រមទទួលយកនូវការពិត ហើយខំបើកបង្ហាញនូវការពិត ។ 

សូមបញ្ជាក់ថាចំពោះសង្ឃក្លែងក្លាយ បន្លំស្លៀកស្បងចីពរ ដើរបិណ្ឌបាត ចែកសំបុត្របុណ្យនៅតាមផ្សារ តាមផ្ទះប្រជាពលរដ្ឋ យកតែលុយជារឿងៗត្រូវបានសមត្ថកិច្ចចាប់បានជាបន្តបន្ទាប់ក៏ប៉ុន្តែនៅតែមិនអស់ទាល់តែសោះ ក៏ព្រោះតែបុគ្គលមួយចំនួនធ្វើបែបនេះបណ្តាល ឱ្យបរិស័ទអស់ជំនឿនឹងសង្ឃ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ