ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស បានជឿជាក់ ថា ប្រជាពលរដ្ឋខ្មែរឥស្លាមទាំងអស់មិនជំទាស់ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានសម្រេចឲ្យពលរដ្ឋខ្មែរឥស្លាម រៀបចំពិធីសាយបួសនាពេលខាងមុខនេះ នៅតាមផ្ទះរៀង ៗខ្លួន ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ របស់ សហគមន៍ខ្មែរឥស្លាម» នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ គណៈរដ្ឋមន្ដ្រី លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា មិនអនុញ្ញាត្តឲ្យពលរដ្ឋខ្មែរឥស្លាម ជួបជុំគ្នាក្នុងពិធីស្រាយបួស ដូចឆ្នាំកន្លងទៅទេ ដើម្បីទប់ស្កាត់ កូវីដ-១៩។

លោកបន្ដថា គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានអនុញ្ញាត្តពលរដ្ឋខ្មែរ ឥស្លាម រៀបចំពិធីស្រាយបួស នៅតាមផ្ទះរៀងៗខ្លួន។លោកជឿជាក់ថា ពលរដ្ឋខ្មែរឥស្លាម ទាំងអស់ដែលរស់នៅកម្ពុជា មិនជំទាស់នូវវិធានការ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា។

លោក អូស្មាន ហាស្សាន់ មានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា គាត់មិនជំទាស់ ប៉ុន្ដែមានករណី កន្លែងខ្លះ គាត់មិនជំទាស់ទេ គាត់មិនទាន់យល់ អាហ្នឹងគាត់គិតមិនអីទេ ចឹងយើងមានបងប្អូន យើងដែលគាត់យល់ យើងត្រូវជម្រាបប្រាប់គាត់ថា អ្វីដែលយើងធ្វើខុសពីច្បាប់សាសនា បានសេចក្ដីថា យើងនឹងបំពានអំពើបាប អាហ្នឹងយើងនិយាយខាងសាសនា។ហើយខាងផ្លូវ ច្បាប់ កាលណាយើងបំពានច្បាប់ បានសេចក្ដីថា អាហ្នឹងរំលោភសេចក្ដីច្បាប់»។

លោកបន្ដថា «ខ្ញុំសង្ឃឹមក្នុងចិត្តថា ខែបួស រ៉ាម៉ាឌទ ហ្នឹងមិនមានអ្វីកើតឡើង សម្រាប់បងប្អូន សហគមន៍ ឥស្លាមទេ»។

លោកកត់សម្គាល់ឃើញថា មកដល់ពេលបច្ចុប្បន្ន ខ្មែរកាន់សាសនាឥស្លាម និងខ្មែរកាន់ សាសនាដទៃ បានមានទំនាក់ទំនងគ្នាជាធម្មតាឡើងវិញ។ លោកអំពាវនាវ ឲ្យខ្មែរគ្រប់ សាសនាបន្តរក្សាទំនាក់ទំនងល្អនេះជាមួយគ្នា បន្ថែមទៀត។

ឆ្លៀតឱកាសនោះដែរ លោក អូស្មាន ហាសាន់ លើកឡើងថា ពលរដ្ឋខ្មែរឥស្លាមកើតជំងឺ កូវីដ -១៩ នៅតែម្នាក់គត់ ក្នុងចំណោមអ្នកកើត ៣៣នាក់ ដែលបានឆ្លងនៅម៉ាឡេស៊ី នាពេលកន្លង ទៅនេះ។លោកអំពាវនាវ ដល់អ្នកកាន់សាសនាឥស្លាមទាំងអស់ ឲ្យបន្តការពារខ្លួន កុំឲ្យកើត ជំងឺ កូវីដ-១៩ និងកុំឲ្យចម្លងទៅអ្នកដទៃ ពីព្រោះជំងឺនេះឆ្លងលឿនណាស់។

លោក ថា «ទូទាំងប្រទេសដែលមានជាប់ នៅ១០ខេត្តហ្នឹង គឺ៣៣នាក់ ហើយ៣៣នាក់ហ្នឹង គឺបានជាសះស្បើយ ហើយនៅសល់តែម្នាក់ទៀត។ហើយសង្ឃឹមថា ម្នាក់នេះ នឹងទទួលបានការជាសះស្បើយ ក្នុងពេលដ៏ខ្លី»។

សូមរំលឹកថា នៅថ្ងៃទី២១ មេសា នេះ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានឲ្យដឹងថា ពិតមែនជំងឺកវីដ-១៩ នៅកម្ពុជា ហាក់មានសភាពធូរស្រាល ប៉ុន្ដែមិនត្រូវភ្លេចខ្លួ ន និងធ្វេសប្រហែលមើលស្រាលលើជំងឺនេះឡើយ គឺត្រូវតែរួមគ្នាប្រយុទ្ធ បន្ដទប់ស្កាត់ថែម ទៀត រហូតទទួលជោគជ័យទាំងស្រុង នៅពេលខាងមុខ។

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ កូវីដ-១៩ នៅក្នុ ងអំឡុង ខែរ៉ាម៉ាឌន (ខែតមអាហារ) ឆ្នាំ២០២០នេះ ចាងហ្វាងនៃ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា សូមធ្វើការណែនាំដូចខាងក្រោម ៖ 

ទី១-ការពិសារអាហារស្រាយបួស សូមអនុវត្តនៅតាមផ្ទះរៀងៗខ្លួន។

ទី២-ការស្រឡាតតារ៉វ៉េះ(ថ្វាយបង្គំពេលយប់ក្នុងខែ រ៉ាម៉ាឌន) សូមធ្វើការជាលក្ខណៈគ្រួសារ នៅតាមផ្ទះ។

ទី៣-ថ្ងៃបុណ្យយរ៉យ៉ាហ្វិត្រាស់ អនុវត្តសឡាត (ថ្វាយបង្គំ) តាមផ្ទះរៀងខ្លួន មិនចាច់សូត្រ ឃុតពះក៏បាន។

ទី៤-ការដើរសួរសុខគ្នា នៅថ្ងៃរ៉យ៉ាហ្វិត្រាស់ សូមកុំប្រមូលផ្តុំ ហើយរក្សាគម្លាតពីគ្នា។

ទី៥-ត្រូវអនុវត្តវិធីបង្ការតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនគ្រប់ ពេលវេលា៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ