Profile និង Page ផ្លូវការ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺមានតែមួយគត់ដែលមានសញ្ញាគូសធិក (tick) ពណ៍ខៀវ ដែលបញ្ជាក់ថាពិត (Verified) ពីក្រុមហ៊ុន facebook ។
យោងតាមគេហទំព័រហ្វេសបុករបស់ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានផ្សាយនៅរាត្រីថ្ងៃទី ១៥មេសានេះបានបញ្ជាក់ថា ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក៏មានជនអគតិមួយចំនួនបានប្រឌិតនូវព័ត៌មានមិនពិតជាច្រើនដើម្បីបំពុលសង្គមជាតិ។ ទន្ទឹមនឹងនោះ ក៏មានជនអគតិមួយចំនួនបានលួចបង្កើត Profile និង Page មិនពិតជាច្រើនក្នុង facebook ដាក់ឈ្មោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាមិនល្អដោយបានបង្ហោះសារ និងព័ត៌មានបោកប្រាស់បំភ័ន្តភ្នែកសាធារណៈជនជាច្រេីន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មាន Profile និង Page ផ្លូវការតែមួយគត់ ក្នុង​ Facebook ដែលមានសញ្ញាគូសធិក (tick) ពណ៍ខៀវ ដែលបញ្ជាក់ថាពិត (Verified) ពីក្រុមហ៊ុន facebook [ https://www.facebook.com/hunsencambodia/ ] ។ ក្រៅពីនោះគឺសុទ្ធតែជា Profile និង Page ក្លែងក្លាយទាំងអស់។សូមបងប្អូនជនរួមជាតិប្រើប្រាស់បណ្តាញសង្គម facebook មានការទទួលខុសត្រូវនឹងប្រុងប្រយ័ត្នខ្ពស់ ហើយកត់សម្គាល់ Profile/Page ពិត និង Profile/Page ក្លែងក្លាយដែលដាក់ឈ្មោះ សម្តេចតេជោ ហ៊ុន សែន កំពុងបង្ហោះសារនិងព័ត៌មានមិនពិតដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្រមុខដឹកនាំ។សូមក្រសួងជំនាញស្រាវជ្រាវពិនិត្យនិងបិទ Profile/Page ក្លែងក្លាយទាំងនោះជាបន្ទាន់ ដើម្បីកុំអោយបន្តផ្សព្វផ្សាយសារនិងព័ត៍មានបោកបញ្ឆោតបំពុលបរិកាសសង្គមជាបន្តទៀត៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ