ការណែនាំ​នេះគឺបណ្តាលមកពីកម្មវិធីអុីមែលរបស់ក្រុមហ៊ុន Apple នៅលើទូរសព្ទ iPhone និង iPad រាប់លានត្រូវបានគេរកឃើញថាងាយរងគ្រោះដោយសារកំហុសក្នុងប្រព័ន្ធប្រតិបត្តិការអុីមែល ដែលអាចឱ្យអ្នកវាយប្រហារ (Hacker) គ្រប់គ្រងទាំងស្រុងទៅលើគណនីអុីមែល (ចែកចាយ កែប្រែ និងលុបអុីមែល) ដោយគ្រាន់តែផ្ញើអុីមែលមួយទៅបុគ្គលគោលដៅណាម្នាក់ប៉ុណ្ណោះ។

យោងតាមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិតនៅ ZecOps បានបង្ហាញថា ភាពចន្លោះប្រហោងក្នុងកម្មវិធីនេះមានរយៈពេលប្រហែលជា ៨ឆ្នាំហើយ គឺចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ iOS 6 រហូតដល់ប្រព័ន្ធប្រតិបត្តិការ iOS បច្ចុប្បន្ន គឺ 13.4.1 ដែលមិនទាន់មានការធ្វើបច្ចុប្បន្នភាពណាមួយនៅឡើយទេ។ ក្រុមអ្នកស្រាវជ្រាវក៏បានបង្ហាញទៀតថា វាពិតជាពិបាកសម្រាប់អ្នកប្រើប្រាស់ អុីមែល Apple ដើម្បីដឹងថាតើពួកគេត្រូវបានទទួលនៃការវាយប្រហារនោះឬអត់ទេ ព្រោះពួកអ្នកវាយប្រហារអាចលុបអុីមែលពួកគេចោលភ្លាមៗ បន្ទាប់ពីពួកគេចូលក្នុងប្រព័ន្ធអុីមែលរបស់ជនរងគ្រោះរួចមក។

ដើម្បីការពារពីការលួចយកទិន្នន័យ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យលោកអ្នកគួរតែផ្អាកការប្រើប្រាស់កម្មវិធីអុីមែលរបស់ក្រុមហ៊ុន Apple ជាបណ្តោះអាសន្នសិន ហើយប្រើកម្មវិធីអុីមែលរបស់ក្រុមហ៊ុនផ្សេងៗទៀតជំនួសវិញដែលមានដូចជា Gmail ឬ Outlook ជាដើម រហូតដល់ក្រុមហ៊ុន Apple បានធ្វើការកែសម្រួលទាក់ទងនឹងបញ្ហានេះដែលគេរំពឹងថានឹងបានប្រើឡើងវិញ នៅពេលក្រុមហ៊ុន Apple ដាក់ឱ្យប្រើប្រាស់ iOS ជំនាន់ 13.4.5 នាពេលខាងមុខនេះ៕SP​

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ