ចិន៖នៅដើម ឆ្នំា២០២៣នេះវេជ្ជបណ្ឌិតជាន់ខ្ពស់មួយរូបនៅឯមន្ទីរពេទ្យឈានមុខគេមួយកន្លែងប្រចំានៅក្នុងទីក្រុងសៀងហៃបានលើកឡើងថា ចំនួន៧០% នៃប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងសៀងហៃអាចឆ្លងនូវជំងឺកូវីដ-១៩ អំឡុងករណីនៃការរាតត្បាតបានផ្ទុះឡើងខ្លំាងនៅក្នុងប្រទេសចិន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី ៤ ខែមករា ឆ្នាំ២០២២។
លោកវេជ្ជបណ្ឌិត Chen Erzhen ជាអនុប្រធានមន្ទីរពេទ្យរ៉ូជីន ហើយក៏ជាសមាជិកនៃក្រុមប្រឹក្សាអ្នកឯកទេសកូវីដ១៩ របស់ក្រុងសៀងហៃ បានធ្វើការប៉ាន់ប្រមាណថា ចំនួនប្រជាពលរដ្ឋ២៥លាននាក់នៅក្នុងទីក្រុងអាចនឹងឆ្លងនូវជំងឺកូវីដ-១៩។ការឆ្លងរីករាលដាលខ្លំាងនេះ បានកើតមានឡើង បន្ទាប់ពីប៉ុន្មានឆ្នំានៃការរឹតបន្តឹងហ្មត់ចត់ លុះបន្ទាប់មកទៀតបានបន្ធូរបន្ថយកាលពីខែមុន ជាហេតុបង្កឱ្យខ្វះខាតនូវភាពប្រុងប្រយ័ត្នខ្ពស់ជាហេតុនំាឱ្យមានការផ្ទុះឡើងយ៉ាងឆាប់រហ័សនៅពាសពេញមន្ទីរពេទ្យ និងទីបូជាសព។
លោកបានរៀបរាប់ប្រាប់ដល់បណ្តាញផ្សព្វផ្សាយចិនឈ្មោះ People's Daily ថា ឥឡូវនេះកំពុងតែរាតត្បាតនៅក្នុងទីក្រុងសៀងហៃយ៉ាងទូលំទូលាយ អាចនឹងកើនឡើងដល់៧០%នៃចំនួនពលរដ្ឋសរុប មានន័យថា បានកើនឡើងដល់ទៅចាប់ពី២០ ទៅ៣០ដងខ្ពស់ជាងកាលពីខែមេសា និងខែឧសភា។
ទីក្រុងសៀងហៃបានរងនូវការរឹតត្បឹតតឹងតែងបិទខ្ទប់ចាប់តំាងពីខែមេសា ជាហេតុនំាឱ្យអ្នកស្រុកឆ្លងបានកើនឡើងដល់ទៅ៦សែននាក់ និងរាប់សែននាក់ផ្សេងទៀតត្រូវបានដាក់ឱ្យស្ថិតនៅឯមជ្ឈមណ្ឌលចត្តាឡីស័កផងដែរ។
គួររំលឹកដែរថា មានប្រទេសជាច្រើនរាប់បញ្ចូលទំាងសហរដ្ឋអាម៉េរិកជាដើមបានលើកឡើងថា រដ្ឋធានីប៉េកំាងខ្វះតម្លាភាពនៃការបង្ហាញទិន្នន័យឆ្លងកូវីដ-១៩ ដែលជាហេតុនំាឱ្យមានហានិភ័យថ្មីចេញពីការបំប្លែងវីរុសថ្មីៗទៀត។ ប្រទេសចិនធ្លាប់បានលើកឡើងថា ចាប់តំាងពីខែធ្នូឆ្នំា២០២២នោះមក មានមនុស្សស្លាប់ដោយសារតែកូវីដ-១៩ ត្រឹមតែ២២នាក់ប៉ុណ្ណោះ៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង