ចិន៖ ព្យុះស្ឃរាយ៉ាកជី (Yagi) បានបោកបក់នៅភាគខាងត្បូងប្រទេសចិននៅថ្ងៃសុក្រទី ៦ ខែកញ្ញា បណ្តាលឱ្យសាលារៀនបានបិទទ្វាររយៈពេលពីរថ្ងៃ ហើយជើងហោះហើរត្រូវបានលុបចោល។ នេះជាព្យុះដ៏ខ្លាំងបំផុតមួយដែលបានវាយលុកតំបន់អាស៊ីក្នុងឆ្នាំនេះ ដោយបានធ្វើដំណើរឆ្ពោះទៅកាន់ដីគោកតាមបណ្តោយឆ្នេរសមុទ្រត្រូពិចរបស់ខេត្តហៃណាន។

ព្យុះស្ឃរាយ៉ាកជី ត្រូវបានចុះឈ្មោះជាព្យុះស៊ីក្លូនត្រូពិចខ្លាំងបំផុតទីពីររបស់ពិភពលោកក្នុងឆ្នាំ ២០២៤ មកទល់ពេលនេះ បន្ទាប់ពីព្យុះសង្ឃរាអាត្លង់ទិច ដែលមានកម្លាំងខ្យល់អតិបរមា ២៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ 

កម្លាំងខ្លាំងជាងទ្វេដងចាប់តាំងពីការបំផ្លិចបំផ្លាញភាគខាងជើងប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះ ព្យុះស្ឃរាយ៉ាកជីត្រូវបានគេរំពឹងថានឹងបោកបក់តាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសចិនពីទីក្រុងវេនឆាង (Wenchang) ក្នុងខេត្តហៃណានដល់ទីក្រុងឡៃចូវ (Leizhou) ខេត្តក្វាងទុង (Guangdong) ចាប់ពីរសៀលថ្ងៃសុក្រ។ ខ្យល់និងភ្លៀងត្រូវបានអមដោយផ្គរលាន់ និងផ្គររន្ទះពេញតំបន់ពេញ។

សូមបញ្ជាក់ថា បើតាមការរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានផ្លូវការ ស៊ីនហួ ថា រដ្ឋាភិបាលរបស់ប្រទេសចិន បានបញ្ជូនកងកម្លាំងការងារទៅកាន់ខេត្តក្វាងទុង និងហៃណាន ដើម្បីដឹកនាំការការពារទឹកជំនន់ និងព្យុះទីហ្វុង។ នៅក្នុងប្រទេសហ្វីលីពីន ព្យុះស្ឃរាយ៉ាកជីបាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងប្រទេសកាលពីដើមសប្តាហ៍នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ