ដើម្បីបានទៅបង្រៀនកូនសិស្ស អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់សុខចិត្តបណ្តើរម៉ូតូកាត់ ភក់ល្បាប់នៅក្នុង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។នេះបើយោងតាមរូបភាពដែលត្រូវបាន ចែកចាយដោយម្ចាស់ហ្វេសបុកឈ្មោះ Phanna Sok ។

រូបជាច្រើនសន្លឹកបានបង្ហាញពីស្ថានភាពផ្លូវ មានភក់ល្បាប់ ដីឥដ្ឋពិបាកធ្វើដំណើរ ចំណែកផ្លូវខ្លះ មានទឹកហូរកាត់ខ្លាំងដែលមើលទៅគួរអោយអាណិតអ្នកគ្រូខំអូសម៉ូតូឆ្លងភក់ រីឯសិស្សតូចៗវិញក៏ពិបាកមិនធម្មតាដែរក្នុងការធ្វើដំណើរទៅសាលា នាឱកាសចាប់ផ្តើមការសិក្សាជាថ្មីបន្ទាប់ពីផ្អាកមួយរយៈដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

មហាជននៅក្នុងបណ្តាញសង្គមបានបង្ហាញអារម្មណ៍រំភើបក្រោយឃើញការខិតខំប្រឹងប្រែងតស៊ូក្នុងការបង្រៀនសិស្ស ហើយ មហាជនមួយចំនួនទៀតក៏បានបង្ហាញការអាក់អន់ចិត្តជាមួយនឹងអាជ្ញាធរដែនដី នាយកសាលា ដែលពុំបានគិតគូរពីសុខទុក្ខរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដោយខ្លះលើកឡើងថា «មានសាលា មានគ្រូ និងមានសិស្សហើយ តែបែជាផ្លូវពិបាកធ្វើដំណើរទៅវិញ»៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ