សល់ពេលមិនយូរទៀតទេ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នឹងចូលមកដល់ ។ គេតែងសង្កេតឃើញថា ពេលដែលកៀកចូលឆ្នាំខ្មែរម្តងៗ ខាងសហភាពសហព័ន្ធយុវជនកម្ពុជា តែងតែរៀបចំជាតុក្កតាតំណាងឆ្នាំនីមួយៗ ដែលមានរចនាបែបខ្មែរពិតៗ  ដើម្បីទុកអោយបងប្អូនប្រជាពលរដ្ឋទិញ ធ្វើជាវត្ថុអនុស្សាវរីយ៍ ពិសេសគឺដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។

ដូចនឹងឆ្នាំមុន  គេឃើញមានរូបតុក្កតាសត្វជ្រូកគួរអោយស្រលាញ់តំណាងឆ្នាំកុរ។     ដោយឡែកឆ្នាំនេះ រូបតុក្កតាតំណាងឆ្នាំ ជាសត្វកណ្តុរ មានញីនិងឈ្មោលតំណាងអោយឆ្នាំជូត ត្រូវបាន សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំឡើង ដើម្បីចូលរួមឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ។ នេះបើយោងតាមគេហទំព័រហ្វេសបុករបស់ សហភាពសហព័ន្ធយុវជនកម្ពុជាចេញនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២០នេះ។

រៀងរាល់ឆ្នាំតុក្តតាតំណាងឆ្នាំនេះ តែងទទួលបានការគាំទ្រពីប្រជាពលរដ្ឋដោយអ្នកខ្លះ យកតុក្កតាតំណាងឆ្នាំ ទិញជូនគ្នាទៅវិញទៅមក ឬទិញដាក់តាំងក្នុងផ្ទះជាដើម ពិសេសត្រូវបំផុតអ្នកដែលមានឆ្នាំត្រូវគ្នានិងរូបតុក្កតា    ម្យ៉ាងតុក្កតាតំណាងឆ្នាំនេះ ពេញនិយមបំផុត នៅតាមទីតំាងរៀបចំសង្ក្រាន្តតាមបណ្តាលខេត្ត ដូចជាសៀមរាបសង្ក្រាន្ត ឬ កំពង់ចាមសង្ក្រាន។  បើទោះបីឆ្នាំនេះ សង្ក្រាន្តតាមខេត្តនីមួយៗត្រូវបានប្រកាសផ្អាកដោយសារតែជំងឺកូវីដ១៩  ក៏គេនៅតែមានជំនឿចិត្តថា តុក្កតាតំណាងឆ្នាំជារូបកណ្តុរនេះ នៅតែទទួលបានគាំទ្រពីប្រជាពលរដ្ឋ ដូចឆ្នាំមុនៗផងដែរ៕ PP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ