ក្រសួងសុខាភិបាលណែនាំឲ្យ អភិបាលរាជធានី-ខេត្ត ត្រូវរៀបចំវត្តអារ៉ាមឲ្យមានរបៀបរៀបរយ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដេីម្បីទប់ស្ដាប់ជំងឺកូវីដ-១៩
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឲ្យ អភិបាលរាជធានី-ខេត្ត និងភាគីពាក់មួយចំនួនទៀតត្រូវរៀបចំវត្តអារ៉ាមឲ្យមានរបៀបរៀបរយ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ដេីម្បីទប់ស្ដាប់ការរីករាលដាលនៃជំងឺកូវីដ-១៩។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាលនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០ លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា "អាជ្ញាធរ រាជធានី -ខេត្ត គណៈបញ្ជាការឯកភាពឃុំ-សង្កាត់-ខណ្ឌ គណៈកម្មាការថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់របៀបរៀបរយ ក្នុងទីវត្តអារ៉ាម និងគណៈកម្មការវត្ត ត្រូវចាត់ចែណែនាំឲ្យមានការអនុវត្តវិធានការសុខាភិបាល"។
លោកបន្ដថា ភាគីពាក់បង្កេីនសកម្មភាពត្រួតពិនិត្យ តាមដានលេីពុទ្ធបរិស័ទ ដែលចេញ-ចូល ទីវត្តអារ៉ាមវិហារ សាលាឆាន់ និងកុដិនីមួយៗឲ្យបានហ្មត់ចត់ ហេីយបុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឲ្យជំងឺកូវីដ-១៩។
ស្របពេលជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរនៅលេីបណ្ដាញសង្គេមហ្វេសប៊ុកថា ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស ហេីយការពារខ្លួនចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃ ជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគឲ្យបានជាប្រចាំ។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប ២៧៤នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៦៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន០៨នាក់៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ