ពេញមួយព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ជាយុទ្ធនាការថ្ងៃដំបូង នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបង្កើនចំនួនទឹកប្រាក់ នៃការផាកពិន័យតាមអនុក្រឹត្យលេខ៣៩ មានម៉ូតូ និងរថយន្ដ ប្រមាណ ១៨០០គ្រឿង ដែលល្មើសនឹងច្បាប់ ហើយត្រូវសមត្ថកិច្ចឃាត់ដើម្បីធ្វើការផាកពិន័យនៅទូទាំងប្រទេស។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា «ចាប់ពីវេលាម៉ោង ៧ ដល់ម៉ោង ១០ព្រឹក ថ្ងៃទី១ ខែឧសភានេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស បានឃាត់រថយន្ត និងម៉ូតូ ប្រមាណ ១៨០០គ្រឿង ដែលល្មើសចរាចរណ៍ ហើយត្រូវបានផាកពិន័យតាមច្បាប់»។ដោយឡែក សម្រាប់តែភូមិសាស្រ្តរាជធានីភ្នំពេញ មានម៉ូតូ និងរថយន្ដ ៩៨០គ្រឿង ដែលសមត្ថកិច្ចធ្វើការឃាត់ដោយសារការល្មើសច្បាប់ចរាចរណ៍នេះ ក្នុងនោះមានម៉ូតូ៩០០គ្រឿង និងរថយន្ត ៨០គ្រឿង។ សូមជម្រាបថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍កម្រិតផាកពិន័យកើនឡើងពី៣ទៅ៥ដង៕ដោយPP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ