ភ្នំពេញ ៖លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិ បត្តិ ការ អន្តរជាតិ
នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាម រយៈ ប្រព័ន្ធ វីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ-១៩ ដែលនឹង ប្រព្រឹត្ត ទៅ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០ ២ ០ វេលាម៉ោង០៨:០០ នាទីព្រឹក នៅទីស្តីការ ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជា តិ។យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការរបទេស ខ្មែរ នៅថ្ងៃ ទី ២២ ខែមេសា ឆ្នាំ ២០២០ថា
កិច្ចប្រជុំនេះ ត្រូវបានស្នើ ឡើង ដោយសហរដ្ឋអាមេរិក នៅ ក្នុង ឱកាស កិច្ចប្រជុំអន្តរទីភ្នាក់ងារ
កម្រិត ខ្ពស់ អាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ឋវីដេអូ ដែល រៀបចំ ដោយ លេខាធិការដ្ឋានអាស៊ាន កាលពី ថ្ងៃ ទី០១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោក ម៉ៃឃើល ផុមផេអូ (Michael R. Pompeo) រដ្ឋមន្រ្តី ការបរទេស អាមេរិក នឹងផ្លាស់ប្តូរទស្សនៈទៅវិញទៅមក និង ពិភាក្សាអំពី វិធីសាស្ត្រនានា ដើម្បីពង្រឹង កិច្ច សហប្រតិបត្តិការ និងភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិក ក្នុង ការ ប្រយុទ្ធ ប្រឆាំង រួមគ្នា ទៅ នឹង
ការ រីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ក្នុងក្របខ័ណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-អាមេរិក។ កិច្ច ពិភាក្សា ក៏នឹង ផ្តោត ផង ដែរ ទៅលើ សកម្មភាព ដើម្បីដោះស្រាយគ្រោះអាសន្នវិស័យ សុខាភិបាលសាធារណៈ ដែល ជា សេចក្តី កង្វល់អន្តរជាតិ និងការ ព ង្រឹងប្រព័ន្ឋសុខាភិបាលសាធារណៈនៅក្នុងតំបន់រយៈពេល វែង។កិច្ចប្រជុំនេះ នឹងបង្កើតជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងដៃគូយុទ្ឋសាស្រ្ត រវាង អាស៊ាន និងសហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងវិស័យសុខាភិបាលសាធារណៈ ចំពោះមុខ នៃ បញ្ហា ប្រឈមជាសកលនៃជម្ងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុនមក៕E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ