យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីជម្រាបជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០សំណើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ប្រសិ ទ្ធនាមផ្លូវ ២០០៤ ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ជា ” មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ” ។
ទីស្តីការគណៈរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលយល់ព្រមអនុញ្ញាតឱ្យប្រសិទ្ធនាមផ្លូវ ២០០៤ ពីចំណុចមហាវិថីខេមរៈភូមិន្ទ(ផ្លូវលេខ ២៧១) រហូតដល់ចំណុចមហាវិថីសហព័ន្ឋរុស្ស៊ីប្រវែង ៤៤៥០ម៉ែត្រ និងទទឹងប្រវែងប្រមាណ ២០ម៉ែត្រ ស្ថិតនៅក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ជា ” មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ” ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ