ភ្នំពេញ ៖ ក្នុងពេលកំពុងធ្វើដំណើរតាមយន្តមកពីឥណ្ឌូនេស៊ីវិញ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរសារយ៉ាងខ្លីដ៏មានអត្ថន័យថា ពេលធ្វើដំណើរ គឺជាពេលវេលាដែលល្អបំផុត សម្រាប់ធ្វើកិច្ចការងារចាំបាច់នានា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៨ កញ្ញានេះ សម្ដេច ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា «ពេលធ្វើដំណើរទៅប្រជុំអាស៊ាន កំពូលលើកទី៤៣។ ពេលធ្វើដំណើរ គឺជាពេលវេលាដែលល្អបំផុត សម្រាប់ធ្វើកិច្ចការងារចាំបាច់នានា ព្រោះពេលយន្តហោះចុះដល់ដី នឹងត្រូវវិលកង់ពីកម្មវិធីមួយទៅកម្មវិធីមួយ ចាប់តាំងពីព្រឹកព្រលឹមដល់យប់។ អរគុណភរិយាខ្ញុំ ដែលបានលបថតរូបនេះផ្ញើមកឲ្យ» ។

គួររំលឹកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា និវត្តដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយសុវត្ថិភាព នារាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រយៈពេល៤ថ្ងៃ ប្រកបដោយលទ្ធផលត្រចះត្រចង់រួចមក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ