តាកែវ៖ ក្រុមយុវជន ៥នាក់ ដែលជានិស្សិតមហាវិទ្យាល័យ និងមានទីលំនៅនៅក្នុងខេត្តកំពង់ចាម ហើយបានធ្វើដំណើរមកលេងបុណ្យភ្ជុំបិណ្យនៅផ្ទះមិត្តនៅក្នុងស្រុកព្រៃកប្បាសខេត្តតាកែវបានលង់ទឹកស្លាប់៣នាក់កាលពីវេលាម៉ោង៤ជាងរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅម្តុំស្ទឹងកំពង់លាស ស្ថិតនៅក្នុងភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ទាក់ទងទៅនឹងករណីនេះ លោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស បានឱ្តដឹងថា បន្ទាប់ពីពួកគាត់ទាំង ៥នាក់ មកងូតទឹកលេងនៅរនៀលទឹកស្ទឹងខាងលើ ក៏បណ្ដាលឱ្យលង់ទឹកស្លាប់ ៣នាក់ នឹងបានជួយសង្រ្គោះចំនួន២។

បើតាម លោកអភិបាលស្រុកព្រៃកប្បាស បច្ចុប្បន្ន សមត្ថកិច្ចបានរកឃើញសពយុវជន២នាក់ហើយ ប៉ុន្តែកម្លាំងសមត្ថកិច្ច នៅបន្តស្វែករងសាកសព យុវជន ១នាក់ទៀត ដើម្បីប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ