ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ជាថ្ងៃចុងក្រោយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៨ តុលា ២០២៤។

នៅថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញការចាប់អារម្មណ៍មួយ ដោយមានបេក្ខជនម្នាក់ឈ្មោះ គ្រៃ លាង អាយុ ២០ឆ្នាំ បន្ទប់លេខ ១១ លេខតុ២៧៣ បានមកប្រឡងទាំងកូនខ្ចី ក្នុងមណ្ឌលអនុវិទ្យាល័យធ្លកអណ្ដូង ខេត្តសៀមរាប។

សូមជម្រាបថា សម្រាប់ព្រឹកថ្ងៃទី២នេះ បេក្ខជនប្រឡងចំនួនពីរមុខវិជ្ជា គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ), គណិតវិទ្យា និងសីលធម៌ ពលរដ្ឋ (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ