ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឪពុក-ម្ដាយ និងអាណាព្យាបាល និស្សិតខ្មែរ រៀននៅអ៊ីស្រាអ៊ែល កុំព្រួយបារម្ភរាជរដ្ឋាភិបាល តាមដានជាប់ជាប្រចាំ ចំពោះសុវត្ថិភាពរបស់ពួកគាត់។

នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា និស្សិតខ្មែរ កំពុងនៅក្នុងប្រទេសមានសង្គ្រាម បានប្រាប់សម្ដេច ថា «ខ្លួនស្គាល់ច្បាស់ណាស់អំពីតម្លៃសន្ដិភាព»។

សម្ដេចធិបតី បន្ដថា ពិតណាស់ រាជរដ្ឋាភិបាល មិនមានផែនការក្នុងការដឹកនិស្សិតខ្មែរពីប្រទេសនៅអ៊ីស្រាអអ៊ែលនោះទេ ប៉ុន្ដែការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាមួយ និស្សិត និងប្រជាពលរដ្ឋ រស់នៅតំបន់ទាំងនោះ គឺមិនរាជរដ្ឋាភិបាល មិនចោលនោះទេ គឺតាមដានជាប់ជានិច្ច។

សម្ដេចធិបតី បន្ថែមថា ផ្ដាំទៅដល់ឪពុកម្ដាយនិស្សិត ដែលកំពុងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ទាំង ២២០នាក់ កុំមានការព្រួយបារម្ភ ខណៈបច្ចុប្បន្នពួកគេកំពុងឋិតនៅតំបន់សុវត្ថិភាព ហើយរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាប្រចាំចំពោះនិស្សិតខ្មែរនៅទីនោះជាប់ជាប្រចាំ។

សម្ដេចធិបតី មានប្រសាសន៍ថា «ហើយខ្ញុំ សូមផ្ដាំព័ត៌មានជូនទៅ ឪពុក-ម្ដាយ មាតា-បិតា ទោះបីប្រទេសយើងមានសុខសន្ដិភាព យើងក៏មិនបានភ្លិចជាប្រជាពលរដ្ឋយើងដែលរស់ នៅរង់ប្រឈមក្នុងដែលមានគ្រោះថ្នាក់ដោយសារសង្គ្រោះនោះទេ »។

នាឱកាសនោះដែរ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបា បានសម្រេចផ្អាកការបញ្ជូននិស្សិតរបស់កម្ពុជា ទៅតំបន់ប្រយុទ្ធនៅក្នុងតំបន់ហ្សាសា ដែលកំពុងប្រឈមនឹងការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ