ម៉ាស​សម្រាប់​ប្រើប្រាស់​នៅ​ចំពោះ​មុខការ​រាតត្បាត​នៃ​ជំងឺ COVID-19 ដែល​បារាំង​បាន​បញ្ជា​ទិញ​ពី​ចិន​ត្រូវបាន​អាមេរិក​ស្ទាក់​ទិញ​យកទៅ​បាត់ នៅពេល​ប្រអប់​ស្តុក​ម៉ាស​ទាំងនោះ កំពុង ស្ថិត​ក្រោម ការរង់ចាំ​ជញ្ជូន​ទៅ​ដា​ក់លើ​យន្តហោះ ដើម្បី​ដឹក​ទៅ​ប្រទេស​បារាំង​។ នេះ​បើតាម​សារព័ត៌មាន RT ។​

យោងតាមសារព័ត៌មាន RT អាជ្ញាធរនៅប្រទេសបារាំងបានឲ្យដឹងថា សហរដ្ឋអាមេរិកបាន ប្រើលុយ លើសបារាំងបីទៅបួនដង ក្នុងទម្រង់ជាសាច់ប្រាក់សុទ្ធ ដើម្បីកាត់មុខ ទិញយក ម៉ាសប្រមាណ៦០លានបន្ទះ ដែលកំពុងស្ថិតក្រោមការរង់ចាំជញ្ជូនទៅដាក់ លើយន្តហោះ ដែលត្រៀមនឹងហោះមកកាន់ប្រទេស បារាំងទៅហើយ។ ហេតុការណ៍នោះ បានកើតឡើង ក្នុងសប្តាហ៍នេះ ប៉ុន្តែពុំ មានការបញ្ជាក់ឲ្យច្បាស់ថា កាលពីថ្ងៃណាឡើយ។

គួរជម្រាបថា កាលពីចុងខែមីនាកន្លងទៅនេះ រដ្ឋាភិបាលបារាំងបានប្រកា សបញ្ជាទិញ ម៉ា សសរុបចំនួន ១ពាន់លាន ពីប្រទេសចិន ដើម្បីយកមកប្រើប្រាស់ក្នុងការទប់ទល់ នឹងកា រឆ្ល ងរាលដាលនៃជំងឺ COVID-19។ បើតាមវែបសាយ Worldometers.com គិតត្រឹមម៉ោ ង០៩៖ ០០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ ចំនួនអ្នកឆ្លង COVID-19 នៅបារាំង មានចំនួន៥៦,៩៨៩នាក់ក្នុងនោះស្លាប់៤,០៣២នាក់ និងជាសះស្បើយ ១០,៩៣៥នាក់។ ចំណែកនៅអាមេរិកវិញ អ្នកឆ្លងមានរហូត ដល់២១៥,៣៦២នាក់ ក្នុងនោះស្លាប់៥,១១៣នាក់ និងជាសះស្បើយ៨,៨៧៨នាក់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ