នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះថា ជនសង្ស័យរូបនេះ មានឈ្មោះ លី ថារិយ។ ប្រភពបានឱ្យដឹងដែរថា ជនសង្ស័យរូបនេះមានអតីតភាពជាមន្ត្រីនគរបាលខណ្ឌដូនពេញ។ ក្រោយមកព្រោះការអនុវត្តខុសនឹងវិន័យ ក៏ត្រូវបានដកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ។

សូមបញ្ជាក់ថា នៅម៉ោងជាង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់ជាជាងកាត់សក់ ត្រូវបានអ្នកជិតខាងបាញ់មួយគ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុស្វាមីរបស់ខ្លួនបានអង្គុយផឹកស៊ីជាមួយមិត្តភក្តិនៅមុខផ្ទះ។ រហូតដល់ម៉ោងជាង១០យប់ក៏រៀបចំនឹងចូលផ្ទះស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់ដែលស្គាល់ថាជាអ្នកជិតខាង។

ស្ត្រីភរិយាជនរងគ្រោះបន្តថា ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមកជនដៃដល់បានដកកាំភ្លើងពីចង្កេះបាញ់លើស្វាមីរបស់ខ្លួនបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមតែម្តង។ បន្ទាប់ពីបាញ់ប្រហារហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល ចំពោះការស្លាប់នេះគេមិនទាន់ដឹងពីមូលហេតុនាំឱ្យមានការបាញ់សម្លាប់នេះនៅឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ