តើអ្នកទាំងអស់គ្នាដឹងទេថាថ្ងៃនេះគឺជាថ្ងៃខួបកំណើតអ្នកចាត់ការរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ? ដោយសារមើលឃើញពីសន្ទុះនៃអ្នកគាំទ្រ និង ទឹកចិត្តខំប្រឹងប្រែងលេងរបស់កីឡាករកម្ពុជា បុរសសញ្ជាតិជប៉ុនរូបនេះបានចំណាយទុនជាច្រើនក្នុងការបង្កើតក្លឹប សូលទីឡូអង្គរ និងបានជួយឱ្យក្លឹបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះឡើងមកលេងនៅលីគកំពូលកម្ពុជា កាលពីឆ្នាំ ២០១៨ ផងដែរ ។

កាលពីក្នុងខែកញ្ញា ឆ្នាំ ២០១៨ លោក Keisuke Honda ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាអមជាមួយនឹងអតីតមិត្តរួមក្រុមសញ្ជាតិអាហ្សង់ទីនលោក Felix Dalmas ក្នុងល័ក្ខខណ្ឌមិនគិតប្រាក់កម្រៃរយៈពេល ២ ឆ្នាំ ។ ក្រៅពីការងារក្នុងក្រុមជម្រើសជាតិនេះ រូបគេក៏បានជួយការងារសង្គមនៅក្នុងបាល់ទាត់កម្ពុជាជាច្រើនដូចជាបានធ្វើកម្មវិធី Football Clinic ជាច្រើនដង ហើយរូបគេក៏ជាកត្តាលិករដែលជំរុញឱ្យមានក្រុមហ៊ុនជប៉ុនជាច្រើនលូកដៃសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ។

ខណះថ្ងៃទី ១៣ខែមិថុនា ឆ្នាំ ២០២០ នេះ គឺត្រូវនឹងថ្ងៃគំរបខួបកំណើតរបស់លោក Honda ដែលលោកបានកើតនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ១៩៨៦ បើគិតមកត្រឹមថ្ងៃនេះលោកមានវ័យ ៣៤ ឆ្នាំហើយ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ