អឺរ៉ុប ៖ ក្រុមម្ចាស់ផ្ទះ FC Barcelona របស់លោក Quique Setien បានកក់អីនៃវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ជាមួយ Bayern Munich របស់អាល្លឺម៉ង់ ក្រោយទម្លាក់គូប្រជែង Napoli និងតោខៀវ Chelsea ត្រឹមវគ្គ ១៦ក្រុមយប់មិញដូចគ្នា។

ទន្ទឹមនេះ Barcelona រកបាន ៣គ្រាប់តាមរយៈកីឡាករ Clement Lenglet, Lionel Messi និង Luis Suarez ក្នុងតង់ទី១ កំឡុងពេលនោះ Messi មុនពេល Lorenzo Insigne វាយបកដោយបាល់ប៉េណាល់ទីឲ្យ Napoli តែ ១គ្រាប់នៅនាទី៤៥ ជាមួយលេងស្មើគ្នា ១-១ កាលពីជើងទី១ នៅទឹកដីអ៉ីតាលី។

ដោយឡែក ក្រុម Bayern Munich បានបង្កើតការនាំមុខក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Stamford Bridge កាលពីខែកុម្ភះនោះ ហើយក្រុមមកពីអាឡឺម៉ង់មួយនេះ បន្តធ្វើបានល្អទៀតនៅកីឡដ្ឋាន Allianz Arena នៅរាត្រីថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០ ទទួលជ័យជម្នះ ៤-១ លើក្រុម Chelsea ក្នុងជើងទី២ ទៀតដែរ ដោយឈ្នះ ៧-១ សរុបលទ្ធផលទាំង២ជើង។

គួរបញ្ជាក់ផងដែរថា Bayern Munich នឹងត្រូវជួប Barcelona ក្នុងវគ្គ ១/៤ នៃពានរង្វាន់ Champions League នៅថ្ងៃសៅរ៍ ទី១៥ ខែ សីហា ឆ្នាំ២០២០ នៅកីឡាដ្ឋាន Estadio da Luz ។RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ