សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ចំនួន ២នាក់ ដែលបង្ករអោយមានអគ្គិភ័យឆេះនៅភោជនីយដ្ឋាន អិនប្រាំបី(N8) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច អគារលេខ៥៦ ផ្លូវមុន្នីរ៉េត កែងផ្លូវ២៨៦ ក្រុម៤៧ ភូមិ១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

នគរបាលខណ្ឌបឹងកេង បានឲ្យដឹងថាជនបង្ក ទី១-ឈ្មោះ ចាង ឡី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ប្រធានក្រុមហ៊ុន។ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មូលហេតុ រអិលជើងធ្លាក់ពីជណ្ដើរបាក់ភ្លៅ ពេលកំពុងមានអគ្គិភ័យទី២-ឈ្មោះ យ៉ាង ហ៊ូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន  មុខរបរ ជាងសំណង់។សម្ភារខូចខាតមានៈ ឆេះបន្ទប់ភោជនីយដ្ឋានទំហំ០៤គុណ០៨ម៉ែត្រ ចំនួន០១បន្ទប់ រួមទាំងបរិក្ខាក្នុងបន្ទប់អស់ទាំងស្រុង។

ប្រភពដដែលបន្តថា មុនពេលកើតហេតុក្រុមជនបង្ក នាំគ្នាផ្សារដំបូលស័ង្កសី ធ្វើអោយធ្លាក់កំទេចធូកផ្សារដែកបង្កជាអគ្គិភ័យ កើតឡើង។ អគ្គិភ័យខាងលើប្រើប្រាស់ឡានពន្លត់អគ្គីភ័យចំនួន ៣៨គ្រឿង បាញ់ទឹកពន្លត់អស់ចំនួន៥៩រថយន្ដ ស្មើនិង២៧២ម៉ែត្រគូប អគ្គិភ័យត្រូវបានពន្លត់ចប់នៅវេលាម៉ោង១៥នឹង០០នាទី នៅថ្ងៃខែឆ្នាំដដែល។

បច្ចុប្បន្ន ជនបង្កម្នាក់ឈ្មោះ ចាង ឡី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ លឹម តាំង ស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មូលហេតុ រអិលជើង ធ្លាក់ពីជណ្ដើរបាក់ភ្លៅ ពេលកំពុងមានអគ្គីភ័យ)។ ចំណែកជនបង្កចំនួន០១ទៀតឈ្មោះ យ៉ាង ហ៊ូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ