ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មនុស្ស៣នាក់ស្លាប់នៅព្រឹកថ្ងៃទី៥ ខែមករា  ដោយសាររថភ្លើង២គ្រឿងបានបុកគ្នានៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី ហើយចំពោះមូលហេតុនៃគ្រោះថ្នាក់គេនៅមិនទាន់ដឹងនៅឡើយ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៣។

ករណីរថភ្លើងបុកគ្នានេះកើតឡើងជិតជិតស្ថានីយ៍ Cicalengka ក្នុងទីក្រុង Kota Bandung រដ្ឋធានីនៃខេត្ត West Java នាវេលាម៉ោងប្រហែល៦ព្រឹក ដែលរថភ្លើងចេញដំណើរពីខេត្ត Java East ទៅទីក្រុង Bandung ។ តាមសមត្ថកិច្ចបញ្ជាក់ព័ត៌មានបឋម លើហេតុការណ៍នេះមានអ្នករបួស២៣នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រចាំតំបន់ Cicalengka៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ