នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានស្នើឱ្យធនាគារកណ្តាលរៀបចំកិច្ចប្រជុំបន្ទាន់ ដើម្បីកាត់បន្ថយអត្រាការប្រាក់
ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានស្នើឱ្យធនាគារកណ្តាលរៀបចំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុបន្ទាន់មួយដើម្បីកាត់បន្ថយអត្រាការប្រាក់ ព្រោះថាទិន្នន័យចុងក្រោយបង្អស់បានបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងស្ថិតក្នុងវិបត្តិ។
លោក Srettha បានបង្ហោះនៅលើ X ដែលពីមុនគេស្គាល់ថាជា Twitter កាលពីល្ងាចថ្ងៃចន្ទថា "ខ្ញុំសូមអោយ MPC រៀបចំកិច្ចប្រជុំគណៈកម្មាធិការរបស់ខ្លួនជាបន្ទាន់ដើម្បីពិចារណាកាត់បន្ថយការប្រាក់ ដោយមិនចាំបាច់រង់ចាំកិច្ចប្រជុំដែលខ្លួនបានគ្រោងទុកនោះទេ" ។
សូមបញ្ជាក់ថា គណៈកម្មការកំណត់អត្រាការប្រាក់ដែលដឹកនាំដោយទេសាភិបាលធនាគារកណ្តាលថៃ (BOT) គ្រោងនឹងបើកកិច្ចប្រជុំធម្មតារបស់ខ្លួនរហូតដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៤។
សូមបញ្ជកា់ថា ប្រាក់បាតបានធ្លាក់ចុះដល់ទៅ 0.3% រូបិយបណ្ណារក្សបានធ្លាក់ពីចំណាត់ថ្នាក់ល្អបំផុតនៅអាស៊ីក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ជាអាក្រក់បំផុតទីពីរនៅឆ្នាំនេះ ដោយសារការធ្លាក់ចុះ នៃអ្នកវិនិយោគបរទេសក្នុងប្រទេសថៃ៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង