ជប៉ុន៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយរញ្ជួយដីនៅក្នុងប្រទេសជប៉ុន បានកើនឡើងចំនួន១៦១នាក់ ខណៈព្រិលកំពុងរារាំងប្រតិបត្តិការរុករកសង្គ្រោះមនុស្ស១០៣នាក់ ដែលកំពុងបាត់ខ្លួន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNAនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៤។

បើតាមក្រុមមន្ត្រីនៅក្នុងខេត្ត Ishikawa ចំនួនអ្នកបាត់ខ្លួនថយចុះពី១៩៥នាក់ មកនៅត្រឹម១០៣នាក់។ ចំណែក ប្រជាជន ២០,៧០០គ្រួសារក្នុងខេត្តមួយ នេះគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃអាទិត្យ និង៦៦,១០០គ្រួសារគ្មានទឹកប្រើគ្រប់គ្រាន់។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍ទៅ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយថាការងារជាអាទិភាព គឺជួយសង្រ្គោះមនុស្សចេញពីគំនរបែកបាក់ និងផ្ដល់ជំនួយទៅកាន់សហគមន៍ដាច់ស្រយាល។

គួរបញ្ជាក់ថា ជប៉ុន កាលពីឆ្នាំ២០១១ បានរងគ្រោះដោយសារការរញ្ជួយដីដ៏មហាប្រល័យ បង្កជារលកយក្សស៊ូណាមិ និងដែលបានបន្សល់ទុកមនុស្ស ប្រហែលជា ១៨,៥០០នាក់ស្លាប់ ឬបាត់ខ្លួន ហើយបង្កជាគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ Fukushima ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ