អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអង្គារ ទី១២ ខែមីនាបាននិយាយថាអ៉ីស្រាអែលនឹងវាយលុកចូល ទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា តាមការគ្រោងទុក ទោះជាមានការកើនឡើងការដាក់សម្ពាធពីអន្តរជាតិក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ណេតាន់យ៉ាហ៊ូ នៅតែអះអាងថាអ៉ីស្រាអែលនឹងវាយលុកចូលទីក្រុង Rafah តាមផែនការដែលបានកំណត់។ ក្នុងសុន្ទរកថាជា វីដេអូមួយទៅកាន់សន្និសីទ AIPAC ដែលជាអង្គការគាំទ្រអ៉ីស្រាអែលដ៏មានឥទ្ធិពលមានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ ដូច្នេះថា «យើងនឹងបញ្ចប់ការងាររបស់យើងនៅក្នុងទីក្រុង Rafah ខណៈនឹងជួយសម្រួលឱ្យប្រជាជនស៊ីវិលគេចចេញពីគ្រោះថ្នាក់»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បាននិយាយថាលោក ណេតាន់យ៉ាហ៊ូ កំពុងធ្វើឱ្យអ៉ីស្រាអែលខាតបង់ច្រើនជាង កំពុងជួយអ៉ីស្រាអែល។ លោកផ្ទាល់ថែមទាំងលើកឡើងទៀតផងថាការវាយលុកចូលទីក្រុង Rafah ដោយមិនមានផែនការជាក់លាក់ការពារអាយុជីវិតជនស៊ីវិល អាចនឹងក្លាយជា «បន្ទាត់ក្រហម» របស់សហរដ្ឋអាមេរិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ