ចិន ៖​  ឧបទ្ទវហេតុ ដែលបានកើតឡើងនៅឯអណ្ដូងរ៉ែធ្យូងថ្ម២ ដាច់ដោ​យឡែកពីគ្នាបានសម្លាប់​មនស្ស​១២នាក់ នៅក្នុងប្រទេសចិន ក្នុងរយៈពេល២៤ម៉ោងចុងក្រោ​យនេះ។ នេះបើតាមការដ​កស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។

អណ្ដូងរ៉ែធ្យូងថ្មក្រោមដីរបស់ក្រុមហ៊ុនមួយ នៅក្នុងតំបន់ Zhongyang ខេត្ត Shanxi បានបាក់​រលំនៅមុនពាក់កណ្ដាលយប់កាលពីថ្ងៃចន្ទ ទី១១ ខែមីនា ដោយ សម្លាប់មនុស្ស ៥នាក់ និង២នាក់ទៀតបាត់ខ្លួន។ អណ្ដូងរ៉ែធ្យូងថ្មនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Taoyuan Xinlong Coal Industry Co Ltd ហើយកិច្ចប្រឹងប្រែងជួយសង្រ្គោះកំពុងបន្តធ្វើឡើង។

 

ចំណែក មនុស្ស៧នាក់ផ្សេងទៀតក៏បានស្លាប់ផងដែរ និង២នាក់បាត់ខ្លួន ក្រោយការផ្ទុះឧស្ម័ន នៅឯអ​ណ្ដូងរ៉ែធ្យូងថ្មរបស់ក្រុមហ៊ុន Huaihe Energy​ ស្ថិតក្នុង ខេត្ត Anhui ភាគខាងកើ​តប្រទេសចិន៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ