ភ្នំពេញ៖ នៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២៣ កម្ពុជាសម្រេចការនាំចេញអង្ករបានជាង ៤០ ម៉ឺនតោន (៤០១ ៦៩៩) គិតជាទឹកប្រាក់ ២៧៨ លានដុល្លារ ស្មើនឹង ៥៨ ភាគរយនៃផែនការ ៧០ ម៉ឺនតោន។

របាយការណ៍របស់ក្រសួងកសិកម្មដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣នេះ បង្ហាញថា មានក្រុមហ៊ុនចំនួន ៥៥ បាននាំចេញអង្ករចេញទៅ ៥៦ គោលដៅ ដែលមានប្រទេសចិន អាហ្វ្រិក មជ្ឈឹមបូព៌ា ប្រទេសក្នុងទ្វីបអ៉ឺរ៉ុប និងសមាជិកអាស៊ាន។

ដោយឡែក ការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងសម្រេចបានជិត ៣ លានតោន (២ ៩២៩ ០៤៣) ដែលមានទឹកប្រាក់ ៨១៤ លានដុល្លារ ស្មើនឹង ៥៩ភាគរយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ