នូវែលសេឡង់៖នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ Jacinda Ardern កាលពីថ្ងៃអាទិត្យបានលុបចោលគម្រោងរៀបការ ដោយសារការរីករាលដាលនៃករណីកូវីដ១៩ ដែលកំពុងផ្ទុះឡើង និងចំពេលដែលប្រទេសដាក់វិធានការរឹតបន្តឹង។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ។

លោកស្រីបានបញ្ជាក់ពីអារម្មណ៍ផ្ទាល់ បន្ទាប់ពីលុបចោលគម្រោងរៀបការ ថា  "នោះគឺជាជីវិត" ។«ខ្ញុំមិនខុសពីអ្នកដទៃនោះទេ  ប្រជាជននូវែលសេឡង់រាប់ពាន់នាក់ផ្សេងទៀតកំពុងតែជួបវិបត្តិនៃវិនាសកម្មដោយសារតែកូវីដ១៩  ។"ផលប៉ះពាល់ដែលកើតចេញពីជំងឺរាតត្បាតនេះ ហើយបង្ករជាភាពច្របូកច្របល់បំផុត ពេលខ្លះនៅពេលដែលពួកគេឈឺធ្ងន់ វាពិតជាសោកសៅលើសពីអ្វីដែល ខ្ញុំជួបប្រទះឆ្ងាយជាងនេះទៅទៀត»។

 វិធានការរឹតបន្តឹងថ្មីក្នុងប្រទេសដោយសារតែកូវីដ១៩ ត្រូវបានដាក់ឱ្យដំណើរការបន្ទាប់ពីមានករណីនៃវ៉ារ្យ៉ង់អូមីក្រុងបានកើតមានឡើងកាន់តែច្រើន  គ្រួសារមួយដែលធ្វើដំណើរតាមយន្តហោះសម្រាប់ពិធីមង្គលការមនុស្ស១០០នាក់បានធ្វើតេស្តវិជ្ជមានដូចអ្នកបម្រើលើយន្តហោះដែរ។ក្នុងប្រទេស នូវែលសេឡង់ការជួបជុំដូចជាពិធីមង្គលការត្រូវបានអនុញ្ញាតឱ្យដំណើរការ សម្រាប់អ្នកដែលទទួលបានវ៉ាក់សាំងគ្រប់ដូសតែប៉ុណ្ណោះ ហើយកំណត់ចំនួនត្រឹម១០០នាក់ ។ ដោយឡែកមង្គលការដែលមានភ្ញៀវមិនបានចាក់វ៉ាក់សាំង ត្រូវបានកំណត់ត្រឹម២៥នាក់ប៉ុណ្ណោះ។ 

គួរបញ្ជាក់ថា ប្រទេសនូវែលសេឡង់ មានករណីឆ្លងជំងឺកូវីដ-១៩ ប្រមាណ ១៥,០០០ ករណី និងមានអ្នកស្លាប់ចំនួន ៥២ នាក់ ប៉ុន្តែ បើយោងតាមសាកលវិទ្យាល័យ Johns Hopkinsបានព្រមានថាករណីអាចកើនឡើងដល់ ១០០០ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ