ខេត្តសៀមរាប៖កម្លាំងនគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនល្មើស ចំនួន២នាក់ជាមួយនិងវត្ថុតាងសត្វប្រវឹកជាច្រើនក្បាលរួមនិង មធ្យោបាយមានរថយន្តត្រេអ៊ី១គ្រឿងពាក់ស្លាកខ.ម ផងដែរ ។ 

ហេតុការណ៍ បង្ក្រាបនេបានធ្វើឡើងនៅវេលាម៉ោង១២ និង៣០នាទីយប់ ឈានចូលព្រឹកថ្ងៃទី២៦ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅចំណុចភូមិជ្រៃ ឃុំកណ្ដែ ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

បើតាមប្រភពពីប៉ូលិសស្រុកប្រាសាទបាគង បានប្រាប់ឱ្យដឹងនៅរសៀល ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នេះថាមានរថយន្តម៉ាកឡង់គ្រីស័រពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម.2-6158 ដឹកសត្វប្រវឹកព្រៃចំនួន៥៥៣ ក្បាលបំរ៉ុង លោតឆ័ត្រត្រូវបានកម្លាំងនគរបាលស្រុក កំពុងល្បាតខណៈពេលនោះ ឃើញរថយន្ត ខ.ម មួយគ្រឿងឆ្លងកាត់ក៏កាក់សួរព្រមទាំងធ្វើការត្រួតពិនិត្យក៏ឃើញសត្វព្រៃហើយឃាត់យកមកទុកនៅអធិការនគរបាលស្រុក ប្រាសាទបាគង ដើម្បីទុកប្រគល់ឱ្យមន្ត្រីជំនាញយកទៅចាត់ការបន្ត តាម នីតិវិធីច្បាប់ ។

ប្រភព បានបញ្ជាក់ថាជនសង្ស័យទាំង០២នាក់ ជាអ្នកបើកបរនិងអ្នករួម ដំណើរទី ១-ឈ្មោះ យ៉េង ឈុន ហេង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃ ឬស្សី សង្កាត់ពន្លក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង ទី ២-ឈ្មោះ ឆាត រស្មី រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពបានបន្ថែមថា បន្ទាប់ពីបានសាកសួរជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះត្រូវបានពួកគេលួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ បំរ៉ុងយកទៅលក់នៅរាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទ បាគង សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តសៀមរាប ប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចាត់ការបន្ត ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ