នាពេលថ្មីនេះ បានផ្ទុះការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ក្រោយមាននិស្សិតខ្មែរមួយរូប បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងវីដេអូកម្រិត 4D នៃគម្រោងសារណាបញ្ចប់ថ្នាក់សិក្សារបស់ពួកគេទាំងបីនាក់ ។ដោយសិស្សនិស្សិត ទាំងនោះមានដូចជា Ly HeangKao, Kim Hong, Sidavid Na ។

 មហាជនបានបញ្ចេញមតិ និងកោតសរសើរយ៉ាងខ្លាំងក្រោយឃើញ ម្ចាស់ហ្វេសបុក Ly Heangkao បានបង្ហោះរូបជាច្រើន ភ្ជាប់ជាមួយនឹងវីដេអូកម្រិត4D ដ៏ល្អឥតខ្ចោះ អំពីគម្រោងសារណា បញ្ចប់ថ្នាក់ឧត្តមសិក្សា ទាក់ទងនិងប្រធានបទ អាកាសយានដ្ឋានអន្តរជាតិក្រុងកម្ពុជា ដែលមានគំនិតច្នៃប្រឌិតខ្ពស់ ជាមួយនិងបច្ចេកទេស ដែលបានបង្ហាញពី ទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៅខាងក្នុងអាកាសយានដ្ឋានភ្នំពេញអន្តរជាតិក្រុងកម្ពុជា ឆ្នាំ2050។ 

នេះគឺជា ស្នាដៃមួយ ដែលពិតជាធ្វើឲ្យយើងកាន់តែមានមោទនភាព នៅក្នុងនាមជាខ្មែរ និងពិតជាស្ញប់ស្ញែងដល់ពួកគាត់ខ្លាំងណាស់ ហើយក៏សង្ឃឹមថា ពួកគាត់គឹជាគំរូដ៏ល្អមួយ ដែលនឹងធ្វើឲ្យសិស្សប្អូនជំនាន់ក្រោយនឹងមានស្នាដៃផ្សេងៗហើយកាន់តែអស្ចារ្យជាងនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ