ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ដោយសារជំងឺកូវីដ-១៩ រីករាលដាលជុំវិញ ពិភពលោក បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ គិតត្រឹមឆមា សទី១ ឆ្នាំ២០២០នេះ។

យោងតាមរបាយការណ៍ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃ កម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះថា «ក្នុងស្ថានភាព ដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ដោយសារការរីករាលដាល ជំងឺកូវីដ-១៩។ សកម្មភាពសេដ្ឋកិច្ចកម្ពុជា ក្នុងឆមាសទី១នេះ ក៏បាន ធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ ជាពិសេសនៅក្នុងវិស័យទេសចរណ៍ និងវិស័យកម្មន្ដសាល ខណៈដែលវិស័យកសិកម្មរំពឹងថា មានកំណើនវិជ្ជមាន»។

ធនាគារជាតិ បន្ដថា វិស័យទេសចរណ៍ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយភ្ញៀវ ទេសចរអន្ដរជាតិចូលមកកម្ពុជា ត្រូវបានប៉ាន់ស្មានថា ធ្លាក់ចុះ៥៥% (ឆ្នាំមុនកើន១១,២%)។ ភ្ញៀវទេសចរចិន ដែលឈរលំដាប់ទី១ នៃភ្ញៀវទេសចរសរុប (មានសមាមាត្រ២២,៧%គិតត្រឹម ៤ខែ ដើមឆ្នាំ២០២០) បានធ្លាក់ចុះយ៉ាងគំហុក ប្រមាណ៧១,៤%។

ចំពោះវិស័យកម្មន្ដសាល ត្រូវបានប៉ាន់ស្មានថា ធ្លាក់ចុះ១១% ដែលជាចម្បងដោយសារភាពរ អាក់រអួល នៃការនាំចូលវត្ថុធាតុដើម និងការថយចុះនៃតម្រូវការខាងក្រៅ។ ផលិតផលឧស្សា ហកម្មសម្រាប់នាំចេញ បានធ្លាក់ចុះ១២,៥% (ក្នុងនោះការនាំចេញ សម្លៀកបំពាក់ធ្លាក់ចុះ១០% ស្បែកជើងកើន២% និងទំនិញសម្រាប់ធ្វើដំណើរកើន៨%) ខណៈផលិតផលឧស្សាហកម្ម សម្រាប់បម្រើទីផ្សារក្នុងស្រុក បានកើនឡើង១៣,២% ដោយសារការកើនឡើងនៃការប្រើប្រា ស់ផលិតផលក្នុងស្រុក។

ចំណែក វិស័យសំណង់ មាននិន្នាការថមថយ ដោយសារការថយចុះ នៃតម្រូវការរបស់អនិវាស ជន និងការបញ្ចប់ គម្រោងសាងសង់មួយចំនួន នាពេលកន្លងមក គួបផ្សំនឹងភាពរអាក់រអួលនៃ ការនាំចូលសម្ភារ និងបរិក្ខារសំណង់ ដែលបានធ្លាក់ចុះប្រមាណ១៤%។ ប៉ុន្ដែសំណង់សាធារ ណៈ ដូចជា ស្ពាន ថ្នល់ ជាពិសេស ផ្លូវល្បឿនលឿន នៅមានសកម្មភាពជាប្រក្រតី។

បន្ថែមពីនេះទៀត វិស័យកសិកម្ម មានការថមថយឥទ្ធិលពលគ្រោះធម្មជាតិ គួបផ្សំនឹងការកើន ឡើងផ្ទៃដីដាំដុះ(០,២%) បានធ្វើឲ្យទិន្នផលស្រូវ កើនឡើង២១,៧% ហើយបរិមាណផលកៅស៊ូ បានកើនឡើង៩,២% ដោយឡែក ផលនេសាទទឹកសាប និងសមុទ្រមានកម្រិតទាបជាងឆ្នាំមុ នបន្ដិច ខណៈវារីវប្បកម្ម បានបន្ដកើនឡើង ដែលក្នុងនោះ ការចិញ្ចឹមត្រី និងបង្គាមានកំណើន ខ្ពស់ជាងមុន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ